រថយន្តRANGEROVERពន្លះរថយន្តស្ទូចខ្ទេចមុខ

0
250

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបេីករថយន្តលឿនបុករថយន្តឈប់ស្ទូចបង្គោលស្លាកប៉ាណូ​ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកRANGE ROVER​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AE 9998​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តស្ទូចដែលកំពុងឈប់ស្ទូចបង្គោលស្លាកប៉ាណូពីក្រោយបណ្តោយឲ្យរងការខូចខាតចំណែកម្ចាស់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

មតិ