លោកនុត ពុធដារ៉ា នាំយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ស្ពានថ្ម និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី សរុបចំនួន ៧៧គ្រួសារ

0
72

ភ្នំពេញ ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ  រួមជាមួយព្រះគ្រូចៅអធិការវត្តចំការខ្សាច់សង្កាត់ស្ពានថ្ម ព្រមទាំងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ស្ពានថ្ម និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី សរុបចំនួន ៧៧គ្រួសារ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។

អំណោយដែលត្រូវចែកជូនរួមមានអង្ករ ២៥គីឡូក្រាម  មី ០១កេស គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ និងថវិកា ៣០.០០០រៀល។

លោកនុត ពុធដារ៉ា បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងសមិទ្ធផលនានាដែលយើងបានឃើញជាក់ស្តែងស្រាប់។

លោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាកម្មករក្រុមហ៊ុនស៊ីនទ្រី សូមថែរក្សាសុខភាពអោយបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

មតិ