រថយន្តសង្គ្រោះមន្ទីរពេទ្យស្រុកជើងព្រៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យរបួសធ្ងន់ស្រាល៥នាក់

0
52

ខេត្តកំពង់ចាម ៖ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកជើងព្រៃ បេីកលឿនជ្រុលបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពីក្រោយបណ្តាលអោយរបួសធ្ងន់ស្រាល៥នាក់កាលពីវេលាម៉ោង២១ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

សាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យស្រុកជើងព្រៃ១គ្រឿង ម៉ាកម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។និងបណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៥នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន ៖ ១-ឈ្មោះហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល ,២-ឈ្មោះម៉ាត់ រសែត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួស ស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៣- ឈ្មោះសេត សេណាល់ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៤-ឈ្មោះហង្ស ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) និង៥- ឈ្មោះសាត សាឡែត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) ។

ចំពោះអ្នករបួសទាំងអស់ ត្រូវសមត្ថកិច្ចចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕

មតិ