កូនម្ចាស់ហាងម្លប់ស្បូវ ជិះម៉ូតូបុកជាមួយរថយន្ដកុងតឺន័រ ស្លាប់ភ្លាមៗ

0
142

ភ្នំពេញ ៖ យុវជនម្នាក់ដែលគេស្គាល់ថាជាកូនម្ចាស់ហាងម្លប់ស្បូវ នៅច្រកចូលមជ្ឍមណ្ឌល ប្រល័យពូជសាស្ត្រជើងឯក បានជិះម៉ូតូក្នងល្បឿនលឿនគោលបំណងដឹកម្ហូបឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់តែបុកជាមួយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។ 

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចច្រកចូលក្រុមហ៊ុនស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     សពជនរងគ្រោះមានឈ្មោះ ធួន ឌីណា ភេទប្រុសអាយុ២៤ ឆ្នាំមុខរបរ លក់ដូរ (កូនម្ចាស់ហាងម្លប់ស្បូវ ) មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ 

     តាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេតេប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់អាយុជីវិតទៅហើយ ។

     ក្រោយពេលកើតហេតុភ្លាមៗ តៃកុងរថយន្តកុងតឺន័រខាងលើបានចុះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកស្ទុះ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់អូសរថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាពេលក្រោយ ។ 

ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិ