សូមសម្តេចតេជោជួយកូនចៅផងឯណាទៅភាពស្របច្បាប់របស់ប្រជាពលរដ្ឋ!បើអស់លោកអជ្ញាធរស្រុកនិងខេត្តធ្វើរបៀបនេះ…

0
271

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយក្រុមមានប័ត្ររឹង(បណ្ណ័០០១)ចំនួន២៧ប្លង់ បានកើតទុកមិនសុខចិត្តនិងអជ្ញាធរឃុំ ស្រុកដែលពាក់ពន្ធ័ ព្រោះរឿងចេញបណ្ណ័កម្មសិទ្ធកាន់កាប់ដីថ្លី(ប្លង់រឹង)ស្ទួន មកអោយពួកគាត់ រហូតដល់កើតរឿងចំរូងចំរាស់ជាមួយកងយោធា នៃកងពលតូចលេខ ៧០ ។តាមសម្តីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា តំបន់ដីស្រែចម្ការត្រង់ចំណុចជាប់ជើងភ្នំភូមិថ្នល់បត់នេះពួកគាត់បានធ្វើស្រែ ធ្វើចម្ការ តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ជាដីស្របច្បាប់របស់ពួកគាត់ ហើយនៅឆ្នាំ២០១៣ មានក្រុមនិសិត្សរបស់សម្តេចតេជោបានចុះធ្វើប្លង់រឹង(បណ្ណ័កម្មសិទ្ធ០០១) អោយពួកគាត់ថែមទៀតផង ។ បន្ទាប់ពីបានប្លង់រឹងហើយ ពួកគាត់មានការកក់ក្តៅ និងសប្បាយចិត្តត្រេកអរយ៉ាងខ្លាំង ហើយក៏បានលក់ដីទាំងនោះអោយទៅគ្រួសាររបស់អ្នកស្រី យី សោភា ទាំងអស់គ្នាសរុបចំនួន ២៧ ប្លង់ ស្មើរនិងផ្ទៃដីជាង៤០ហិតា ។ ប៉ុន្តែដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ស្រាប់តែមានខាងទាហានមកមើលពិនិត្យនិងអះអាងថា ជាដីរបស់ទាហានទៅវិញ ដែលធ្វើឱ្យពួកគាត់មាននឿយឆ្ងល់ជាខ្លាំង ។

បើតាមក្រុមគ្រួសារអ្នកស្រី យី សោភា ដែលមានប័ត្រកម្មសិទ្ធគ្រប់គ្នាបានប្រាប់ថា ប្រសិនបើក្រុមគ្រួសាររបស់អ្នកស្រីបានដឹងថា តំបន់ដីជាប់ជើងភ្នំភូមិថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានបញ្ហា ឬ ជាដីរបស់រដ្ឋមាន ស.ជ.ណ របស់រាជរដ្ឋាភិបាល ក៏អ្នកស្រីមិនទៅទិញដែរ ។ ដោយសារតែដីទាំង២៧ ប្លង់នោះមានប័ត្រកម្មសិទ្ធត្រឹមត្រូវ ចេញពីស្រុក ចេញមន្ទីរក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង ទើបក្រុមគ្រួសារអ្នកស្រីទិញមកធ្វើចម្ការគ្រាន់ទុកគ្រាន់ចិញ្ចឹមជីវិតនៅពេលចាស់ ស្រាប់តែមានបញ្ហាបែបនេះកើតឡើងទៅវិញធ្វើអោយអ្នកស្រីមានការងើយឆ្ងល់ជាខ្លាំង ហើយចោទសួរថា អជ្ញាធរ ដែលពាក់ពន្ធ័ទាំងអស់ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺធ្វើការយ៉ាងម៉េច បានជាមានប្លង់ស្ទួនទៅវិញ ចុះបើមានប្លង់ស្ទួន ហេតុអ្វីក៏អោយអ្នកស្រីទៅបង់ពន្ធប្រថាប់ត្រា ?

ជាចុងក្រោយនេះប្រជាពលរដ្ឋក្នុងភូមិនិងក្រុមគ្រួសាររបស់អ្នកស្រី យី សោភាសូមលើកម្រាមដៃដប់សំពះអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មេត្តាអាណិតដល់កូនចៅ ជួយរកយុតិ្តធម៌ និងដោះស្រាយបញ្ហានេះអោយកូនចៅដោះក្តីអនុគ្រោះផង ៕

មតិ