ប្រជាពលរដ្ឋក្នុងភូមិសីហានិងភូមិត្រពាំងត្រឹងយឹងស្នើរសុំអាជ្ញាធរស្រុកបាទីជួសជុលផ្លូវលំមួយខ្សែរតភ្ជាប់ពីផ្សារវត្តអង្គសឹង្ហឆ្ពោះទៅឃុំពាររាម

0
54

.  តាកែវ៖ដោយរដូវវស្សាឈានចូលមកដល់និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលធ្វើដំណើរឆ្លងកាត់ផ្លូវលំតភ្ជាប់ពីផ្សារវត្តអង្គសឹង្ហឆ្ពោះទៅឃុំពាររាមមានការពិបាកក្នុងការធ្វើដំណើរទើបពួគគាត់ទទូចស្នើរសុំអាជ្ញាធរស្រុកបាទីមេត្តាជួយជួសជុលផ្លូវនេះឡើងវិញដើម្បីងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅមក។

.   សូមបញ្ជាក់ថាផ្លូវលំមួយខ្សែរនេះគឺបានរងការខូចខាតទ្រុឌទ្រោមជាយូរឆ្នាំមកហើយជាពិសេសនៅពេលមានភ្លៀងធ្លាក់មកម្ដងៗធ្វើអោយមានទឹកដក់និងជង្ហុកធំៗដូចកូនត្រពាំងដែលធ្វើអោយពួកគាត់ធ្វើដំណើរម្ដងៗពីបាកយ៉ាងខ្លាំង។តែបើយើងក្រឡេកមកមើលរដូវប្រាំងវិញផ្លូវលំមួយខ្សែរនេះបានធ្វើអោយប៉ះពាល់ដល់ការរស់នៅនិងការធ្វើដំណើររបស់ពួកគាត់ព្រោះនៅពេលមានរថយន្ដធំៗបើកឆ្លងកាត់ធ្វើអោយធូលីដីហុយចូលផ្ទះសំបែងរបស់ពួកគាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពទៀតផង។

. ដូចឆ្នេះប្រជាពលរដ្ឋទាំងពីរភូមិក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំពាររាមសូមសំណូមពរដល់លោកអភិបាលស្រុកនិងអាជ្ញាធរពាក់ព័ន្ធមេត្តាចុះពិនិត្យនិងជួសជុលផ្លូវលំមួយខ្សែរនេះអោយបានស្អាតផងដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ពួកគាត់៕

មតិ