សាហាវណាស់ ! វាយក្បាលប្រពន្ធនឹងពូថៅ រួចយកកាំបិតអារក ស្លាប់យ៉ាងអាណោចអាធម៌

0
108

តាកែវ៖ ករណីឃាតកម្មដ៏ព្រៃផ្សៃបំផុតបានបង្កឡើងដោយបុរសជាប្តី ចិត្ត​ជាតិរច្ឆានម្នាក់ បាន​យក ពូ​ថៅ​វាយក្បាល និងយកកាំបិ​តអារកប្រព​ន្ធស្លាប់ យ៉ាង​អាណោច​អាធ័មបំផុត  ខណៈពេលដែលប្រពន្ធកំពុងតែអង្គុយចៀននំ នៅលើផ្ទះបាយ ដោយពុំបានដឹងខ្លួន។ហេតុការដ៍រន្ធត់នេះបាន កើ​តឡើ​ងនៅវេលា​ម៉ោង​៩ និង២០នាទីព្រឹក​​ ​ថ្ងៃទី១០ ខែសីហា​​​ ​ ឆ្នាំ២០១៩ ស្ថិតនៅក្នុ​ង​ភូមិកំ​ពុង​ពោធិ៍ ​ឃុព្រែកផ្ទោ​ល​ ស្រុកអ​ង្គរ​បុរី​ ខេ​ត្តតាកែវ ​។

ជន​ល្មើស​ជាប្តី​មានឈ្មោះ បាល់ ភឿនអាយុ ៤៨ ឆ្នាំ រីឯជនរងគ្រោះជា​ប្រព​ន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ បច្ចុប្បន្នកម្លាំងអ​ធិ​ការដ្ឋា​នន​គរបា​លស្រុ​កអ​ង្គរបុរី​ បានចាប់ខ្លួនជនល្មើសបានភ្លាមៗ ហើយបាននិងកំពុង​សួរ​ចម្លើ​យជន​ល្មើស ​ពីដើម​ហេតុ​ នៃកា​រប្រព្រឹ​ត្តិឃាតកម្ម សម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ បែបនេះ   

បើយោងតាមចម្លើយជនសង្ស័យបាននិយាយសារភាពចំពោះមុខសមត្ថកិច្ចថា មូលហេតុដែលឈានដល់កើតជាអំពើឃាតកម្មនេះ បណ្តាលមកីការប្រច័ណ្ឌ។

លោកអធិការបានបន្តថា រឿងហេតុប្រច័ណ្ឌនេះបានកើតឡើងប្រហែលជាមួយឆ្នាំហើយ ប៉ុន្តែមានតែការឈ្លោះប្រកែកគ្នាបន្តិបន្តួចប៉ុណ្ណោះ ហើយជនសង្ស័យខាងលើតែងតែស្រវឹងរឿយៗ ឬស្រវឹងខួប តែថ្ងៃកើតហេតុជនសង្ស័យមិនស្រវឹងទេ ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

មតិ