ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំជ្រើសរើសឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីនៅសប្តាហ៍ក្រោយ

0
91

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំជ្រើសរើសឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រមមួយរូបជំនួសសមាជិកដែលត្រូវបញ្ចប់អាណត្តិ និងប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធ សភាថ្មីជំនួសសមាជិកដែលបានទទួលមរណៈភាពកាលពីកន្លងទៅ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ ដោយកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នា ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះឯកឧត្តមម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា កិច្ចប្រជុំវិសមាញនាព្រឹកនេះគឺសម្រេចតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ស្នើសុំបញ្ចូលមន្រ្តីរបស់ខ្លួនជំនួសសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពកន្លងទៅនាពេលថ្មីៗនេះ ហើយនឹងសម្រេចយកថ្ងៃទី១២សប្តាហ៍ក្រោយបោះឆ្នោតជ្រើសតាំងសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីចំនួន១រូបផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ គឺបានពិភាក្សាលើ របៀបវារៈចំនួនបួនគឺពិនិត្យនិងសម្រេចលើ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម. ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធ សភាវិសមាញ.ពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា និងការអនុវត្តព្រះ រាជក្រឹត្យកាលពីកន្លងទៅ.និងកំណត់របៀបវារៈកាលបរិច្ឆេទ និងសមាសភាពលេខាធិការអង្គ ប្រជុំវិសមាញនីតិកាលពី៤ជាដើម៕

មតិ