លោក ឌី រ័ត្នខេមរុណ អញ្ជើញបើកសិក្ខាសាលា ស្តីពីការ ផ្សព្វផ្សាយ នឹងប្រមូលអ្នកស្វែងរកការងារធ្វើ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ

0
67

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ   បានចូលរួមជាអធិបតី ក្នុងពិធីសិក្ខាសាលា ស្តីពីការ ផ្សព្វផ្សាយ នឹងប្រមូលអ្នកស្វែងរកការងារធ្វើ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។ 

សមាសភាពចូលរួមមាន ៖

១.លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ

២.ក្រុមការងាេរ ទីភ្នាក់ងារជាតិមុខរបរ និងការងារ 

៣.ប្រធានការិយាល័យ ចំណុះ -ជំនាញ ជុំវិញខណ្ឌមានជ័យ

៤.សមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ទាំង៧

៥.លោក លោកស្រី មេភូមិទាំងអស់

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានលើកឡើងនូវអំពីការផ្តល់សេវាការងារ នឹងព័ត៌មានការងារ ជូនសាធារណៈជនទូទៅដោយមិនគិតកម្រៃដូចជា៖

១.ផ្នែកនិយោជក

-ទទួលបានការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកដោយងាយស្រួល នឹងមានប្រសិទ្ធភាប

-ទទួលបានការគាំទ្រក្នុងការជ្រើសរើសបុគ្គលិក ជាពិសេសក្នុងការចូលរួម វេទិកាការងារ នឹងផ្តល់កន្លែងសម្ភាសន៍បុគ្គលិកនៅមួយកន្លែង

-ទទួលបានការផ្គូផ្គង នឹងបញ្ជូនអ្នកស្វែងរកការងារគ្រប់ប្រភេទតាមតម្រូវការ និងទាន់ពេលវេលា

-ទទួលបានការទីប្រឹក្សាស្តីពីការជ្រើសរើស និងគ្រប់គ្រងបុគ្គលិក

-ទទួលបានព័ត៌មានពីធនាគារទិន្នន័យស្តីពីការស្វែងរកការងារ

-ទទួលបានព័ត៌មានទីផ្សារការងារជាមូលដ្ឋានក្នុងការរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស

២.ផ្នែកនយោជិក(អ្នកស្វែងរកការងារធ្វើ)

-ទទួលបានសេវាចុះឈ្មោះស្វែងរកការងារ កម្មសិក្សា នឹងផ្សព្វផ្សាយប្រវត្តិរូបសង្ខេប

-ទទួលបានការផ្គូផ្គង និងបញ្ជូនអោយនយោជក

-ទទួលព័ត៌មានជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងអាហារូបករណ៍

-ទទួលបានវគ្គបណ្តុះបណ្តាលអំការត្រៀមលក្ខណៈស្វែងរកការងារធ្វើ និងជំនាញទន់

៣.គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បី៖

-ផ្តល់សេវាការងាេរ ព័ត៌មានទីផ្សារការងារ និងជួយចុះឈ្មោះអ្នកស្វែងរកការងារធ្វើ ដោយងាយស្រួលជូនដល់ប្រជាពលរដ្ឋទូទាំង រាជធានី-ខេត្ត

-ផ្សព្វផ្សាយអំពើសេវាការងារ និងព័ត៌មានទីផ្សារការងារ ជូនដល់អាជ្ញាធរមូលដ្ឋនអោយបានយល់ដឹង ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងមូលរបស់ខ្លួន

-បង្កើនកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធ រវាងមជ្ឈមណ្ឌលការងារ និងអាជ្ញាធរមូលដ្ឋានទូទាំង រាជធានី-ខេត្ត ដើម្បីចូលរួមលើកកម្ពស់សេវាការងារសាធារណៈ និងសម្រេចអោយបានតាមតួនាទី និងភារកិច្ចដែលមានចែងក្នុង យុទ្ធសាស្ត្រចាក់តុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕

មតិ