ស្រវឹងស្រាបើករថយន្តបែនរេចង្កូតធ្លាក់ផ្លូវបុកបង្គោលភ្លើងបាក់មួយ

0
51

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តបែនមួយគ្រឿងហើយរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្នល់មួយដើមតាមចិញ្ចើមផ្លូវបាក់មួយដើម សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

     ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរច្រកចូលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសែន។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបែនម៉ាកFUSO មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-9521ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្នល់តាមចិញ្ចើមផ្លូវបាក់មួយដើមរាបដល់ដី សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែកតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិ