ចង់រកគុក ! ជនមិនស្គាល់មុខដកកាំភ្លើងបាញ់ច្រើនគ្រាប់នៅលេីស្ពានអាកាសស្ទឹងមានជ័យ សមត្ថកិច្ចបានត្រឹមរើសសំបុកគ្រាប់

0
93

    ភ្នំពេញ  ៖ មានការផ្ទុះអាវុធជាច្រេីនគ្រាប់មួយនៅលេីស្ពានអាកាសស្ទឹងមានជ័យ បានបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺថ្ងៃទី៧ ​ខែសីហា ឆ្នាំ២០១៩​ នៅលេីស្ពានអាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

     បើតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស ពណ៍សមួយគ្រឿង មិនចាំស្លាកលេខ បានធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង រួចឡេីងលេីស្ពានអាកាសស្ទឹងមានជ័យ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែដកកាំភ្លេីងបាញ់មេឃ៣ទៅ៤គ្រាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ បន្ទាប់មកជនបង្កបានបេីករថយន្តគេចខ្លួនបាត់បន្សល់ទុកសំបកមួយគ្រាប់នៅកន្លែងកេីតហេតុ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានរកឃើញសំបកផ្ទុះចំនួន១គ្រាប់ យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត ៕

មតិ