នាយករដ្ឋមន្រ្តីជប៉ុន ៖ វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ

0
67

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ ខណៈការថ្លែងនេះធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គឺជាខួបឆ្នាំទី៧៤ បន្ទាប់ពី សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលកាលណោះបានសម្លាប់មនុស្ស១៤ម៉ឺននាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ ។

នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់បានរងគ្រោះដ៏ជូរចត់បំផុត ដោយសារគ្រាប់បែកអាតូមិកកាលពីសម័យសង្គ្រាមនោះ កាតព្វកិច្ចរបស់ជប៉ុនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺគ្មានការផ្លាស់ប្តូរឡើយ ទោះបីជាឈានចូលមកដល់រជ្ជកាលរៃវ៉ានៃព្រះចៅអធិរាជអង្គថ្មី ។ 

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ ត្រូវបានចូលរួមដោយមន្ត្រីរាជការ ភ្ញៀវអន្តរជាតិ និងពលរដ្ឋជប៉ុនសរុប៥ម៉ឺននាក់ នៅក្នុងឧទ្យាននៃការចងចាំដល់សន្តិភាព (Peace Memorial Park) ស្ថិតនៅក្បែរទីតាំង ក្រោន ហ្ស៊ីរ៉ូ (Ground Zero) នៅក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ៕

មតិ