អត្តពលិកបាល់ទះអង្គុយជនពិការកម្ពុជា បានវិលត្រឡប់ដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលល្អពីការប្រកួតមិត្តភាព នៅប្រទេសថៃ

0
121

ភ្នំពេញ ៖ អត្តពលិកបាល់ទះអង្គុយជនពិការកម្ពុជា បានវិលត្រឡប់ដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលល្អ ពីការប្រកួតមិត្តភាព នៅប្រទេសថៃ ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាព ត្រៀមប្រកួតដណ្តើមមេដាយ ពីព្រឹត្តការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីនខាងមុខនេះ 

លោក យី សុភ័ត្រា ប្រធានប្រតិភូក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានអោយដឹងថា ក្រុមកម្ពុជា បានចេញកាលពីថ្ងៃទី២ ខែសីហា ដើម្បីធ្វើការប្រកួតជាលក្ខណៈមិត្តភាព វាស់ស្ទង់សមត្ថភាព ជាមួយក្រុមកីឡាបាល់ទះអង្គុយជនពិការ ប្រទេសថៃ និងម៉ាឡេស៊ី  ។ លោក បន្តថា ប្រកួតដំបូងនៅថ្ងៃទី៣ ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជា បានប្រួតឈ្នះថៃ ៣សិត០ និងប្រកួតបន្ទាប់ឈ្នះ ក្រុមកីឡាករបាល់ទះអង្គុយជនពិការម៉ាឡេស៊ី ៣សិត០ទៀត ។ ហើយប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្ពុជាត្រូវជួបជាមួយក្រុមកីឡករបាល់ទះអង្គុយជនពិការថៃម្តងទៀត និងបន្តយកឈ្នះ ៣សិត១ ។ 

គួររំលឹកថា កាលពីព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ឈ្នះមេដាយប្រាក់ ខណៈក្រុមបាល់ទះជនពិការមីយ៉ាន់ម៉ា ឈ្នះមេដាយមាស ថៃមេដាយសំរិទ្ធ 

មតិ