សាហាវណាស់កាប់ប្រពន្ធជាច្រេីនកាំបិតរួចទម្លាក់ចោលប្រឡាយទឹកលូ

0
175

ក្រចេះ៖ប្រពន្ធបានសម្រេចចិត្ដសុំលែងលះជាមួយប្ដី ប៉ុន្ដែប្ដីមិនព្រមហើយបាន លបកាប់ប្រពន្ធជាច្រើនកាំបិត រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ។ ហេតុការណ៍បានកើតឡើងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ កាល ពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ស្ដ្រីរងគ្រោះដែលត្រូវជាប្រពន្ធមានឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ ឆ្នាំ ។ ចំណែកប្ដីដែលជាជនសង្ស័យ ឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំងពីរមានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពបានបន្ដដា កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោសក្នុងគ្រួសាររហូតដល់ប្រពន្ធសម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែប្ដីមិនពុំយល់ព្រម លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែមពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ