លោកថោង ខុន ៖ អត្តលិកដែលជាភ្ញៀវអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី៦ ឆ្នាំ២០១៩ចិនបន្តឈរនៅកំណើនខ្ពស់ជាងគេ

0
53

សៀមរាប ៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងឲ្យដឹងនៅក្នុងពិធីបើកព្រឹត្តិការណ៍រត់ម៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី៦ ឆ្នាំ២០១៩ នៅលើទឹកដីអង្គវត្ត ខេត្ត សៀមរាប នាព្រឹកថ្ងៃ ទីអាទិត្យ ៤ ខែ សីហា ឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរលើកទី៦ មានអត្តពលិកចូលរួមសរុបចំនួន៣៥០០នាក់មកពី៥០ប្រទេស ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៥៨៤នាក់ អត្រាកំណើនកើនឡើង១៥%បើធៀប និងឆ្នាំ២០១៨កន្លងទៅ ដោយភ្ញៀវចិននៅតែបន្តឈរកំណើនខ្ពស់ជាងគេដដែល ខណៈលេខ២ភ្ញៀវអន្តរជាតិមកពីប្រទេសវៀតណាម និង លេខ៣ភ្ញៀវមកពីជប៉ុន។ 

     លោក បញ្ជាក់ទៀតថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩នេះមានវិញ្ញាសាចំនួន៤ គឺរត់ម៉ារ៉ាតុង៤២គីឡូម៉ែត្រ រត់២១គីឡូ ម៉ែត្រ រត់១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

       បើតាមការអះអាងបន្ថែមពី លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដែលបន្ថែមអត្ថន័យសំខាន់មួយទៀត ដើម្បីបន្តដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ 

សូមបញ្ជាក់ថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ឆ្នាំនេះ អបអរដំណើរពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងទាក់ទាញភ្ញៀវទេសរណ៍មកកាន់កម្ពុជាអោយកាន់តែច្រើន ហើយគោលបំណងសំខាន់មួយទៀត គឺរត់ដើម្បីស្វែងរកថវិកាជួយកិច្ចការមនុស្សធម៌ បរិស្ថាន សុខភាព ជាពិសេសផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងតំបន់បេតិកភណ្ឌអរូបបិយ៍ នៃមនុស្សរបស់កម្ពុជាទៅកាន់ពិភពលោក ៕

មតិ