ប្រធានគណបក្សខ្មែរក្រោក ថាលោកអធិការខណ្ឌទួលគោកគិតតែសម្ងំនៅក្នុងបន្ទប់ការិយាល័យ និងអសមត្ថភាពក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0
112

ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង រិះគន់លោក សុខ ហេង អធិការវ័យក្មេងខណ្ឌទួលគោក ថាអសមត្ថភាពក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែសីហា នេះ ថា “អធិការវ័យក្មេងខណ្ឌទួលគោក កំពុងរងការរិះគន់ថា អសកម្មក្នុងការដឹកនាំកម្លាំងការពារសន្តិសុខជូនពលរដ្ឋ ដោយមួយរយៈថ្មីៗនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយមិនត្រូវបានសមត្ថកិច្ចបង្ក្រាបក្រុមចោរទាំងនោះបានទេ ដោយទុកបណ្តោយឲ្យពួកគេបង្កការលួច ឆក់ ជាហូរហែ…”។

លោក បន្តថា “ព្រោះតែលោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោកវ័យក្មេងរូបនេះ គិតតែសម្ងំនៅក្នុងបន្ទប់ការិយាល័យ ខុសពីលោកអធិការមុនៗ ដែលតែងតែដឹកនាំកម្លាំងចុះល្បាត ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ចុះហេតុអ្វីបានជាលោកអធិការថ្មីនេះ កម្រឃើញដឹកនាំកម្លាំងការពារសន្តិសុខជូនប្រជាពលរដ្ឋម៉្លេះ?”៕

មតិ