វេទិកាបរិស្ថាននិស្សិតអាស៉ី លើកទី៨ រៀបចំឡើងនៅកម្ពុជា រយះពេល៦ថ្ងៃ

0
143

ភ្នំពេញ ៖ វេទិកាបរិស្ថាននិស្សិតអាស៉ី លើកទី៨ (The 8th Asian Students Environment Platform «ASEP») ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៦ ខែសីហានេះ។
ពិធីប្រកាសវេទិកានេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតី ភាព ឯ,ឧ ហ៉ីដេហ៉ីសា ហូរ៉ីណូឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងឯ,ឧ យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
វេទិកាបរិស្ថាននិស្សិតអាស៉ី លើកទី៨ ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍធនធានមនុស្ស ដែល មានសកម្មភាពជាមួយនឹងទស្សនវិស័យពិភពលោកនៅក្នុងបរិស្ថានធម្មជាតិ និងពិចារណា អំពីទីតាំង ដែលមានសារៈសំខាន់ នៃសកម្មភាពពាណិជ្ជកម្មនាពេលអនាគត។
វេទិកានេះមាននិស្សិត ៨០នាក់មកពីសាកលវិទ្យាល័យផ្សេងៗគ្នា ក្នុងចំណោមប្រទេស ចំនួន ១០ ដែលនឹងត្រូវចូលរួមនៅក្នុងការងារ ដែលមានសារៈសំខាន់នេះនៅ រាជធានីភ្នំពេញ និង ខេត្តសៀមរាប។ វេទិកាឆ្នាំ២០១៩នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការកសាង សន្តិភាពប្រកបដោយចីរភាព»។
និស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាទាំង១០ប្រទេស នឹងចែករំលែកពីបទពិសោធន៍ ក្នុងប្រទេសពួកគេ និងបរិស្ថាធម្មជាតិ នៅក្នុងប្រទេសរបស់ពួកគេ។
នៅឆ្នាំ២០១៩ កម្មវិធីនេះក៏ត្រូវបានធ្វើឡើងស្របជាមួយនឹងផ្នែកមួយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រោមប្រធានបទ «Mekong-Japan Exchange year 2019»៕

មតិ