អាជ្ញាធរថៃរកឃើញគ្រាប់មីនបង្កៃនៅតំបន់មួយ ក្រោយការបំផ្ទុះគ្រាប់បែក៥កន្លែងនៅទីក្រុងបាងកក

0
64

ថៃ៖  អាជ្ញាធរថៃប្រទះឃើញវត្ថុសង្ស័យ ជាគ្រាប់មីនថែមទៀត នៅទីតាំងកើតហេតុមួយកន្លែង ក្រោយកើតមានករណីបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ ។ 

 យោងតាមរបាយការណ៍ក្រោយការត្រួតពិនិត្យ អាជ្ញាធរថៃបានបញ្ជាក់ថា វត្ថុដែលត្រូវបានប្រើប្រាស់ គឺជាគ្រាប់បែកប្រភេទប៉េងប៉ុង ។

នាវេលាទាបភ្លឺ នៅមុនករណីផ្ទុះគ្រាប់បែកទាំងនេះ ក៏មានសេចក្តីរាយការណ៍អំពីគ្រោះអគ្គីភ័យតូចៗចំនួន ០៤ កើតឡើងផងដែរនៅទីក្រុងបាងកក ខណៈហេតុការណ៍ទាំងអស់នេះ កើតមានមួយថ្ងៃក្រោយ ការរកឃើញគ្រាប់បែកក្លែងក្លាយ នៅពីមុខស្នងការប៉ូលិសជាតិថៃ ដោយជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ។

សូមបញ្ជាក់ថា សកម្មភាពទាំងអស់ខាងលើ ទំនងជាមានគោលដៅបង្កភាពអាម៉ាស់ដល់រដ្ឋាភិបាលថៃ ខណៈទីក្រុងបាងកកកំពុង បើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៊ី ដោយហាក់គ្មានគោលបំណង ដើម្បីបង្កឲ្យមានមនុស្សស្លាប់នោះឡើយ ៕

មតិ