បីអិល(BL)ណេត នៅទល់មុខប៉ុស្ដិ៍បឹងទំពុន១បើកលេងបានរលូនប្រជាពលរដ្ឋសំណូមពរអាជ្ញាធរចុះពិនិត្យ

0
400

. ភ្នំពេញ៖ ហាងអុីនធណេត២៤ម៉ោងយីហោ បីអិល (BL) បង្កប់ល្បែងសុីសងគ្រប់ប្រភេទ ដែលមានទីតាំងនៅជិតប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពុន១កំពុងបើកលេងបានយ៉ាងរលូន ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធមេត្តាចុះពិនិត្យផង។
. ការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងនេះសំបូរទៅដោយក្មេងៗទំនើង ក្មេងស្ទាវ និងអ្នកញៀនល្បែងតាមប្រព័ន្ធOnline ចេញចូលលេងជាហូរហែរ តែអ្វីដែលចម្លែកគឺទីតាំងនេះនៅជិតប៉ុស្ដិ៍នគរបាលតែម្ដង ហេតុអ្វីក៏បើកលេងបានស្រួលបែបនេះ ឬក៏ម្ចាស់ទីតាំងមានទំនាក់ល្អយ៉ាងណាជាមួយលោកមេប៉ុស្ដិ៍បានជាលោកធ្វើមិនដឹងដូនឆ្នេះ។
. ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធ ជាពិសេសលោក ពេជ្យ កែវមុន្នី អភិបាលខណ្ឌមានជ័យមេត្តាចុះពិនិត្យទីតាំងនេះផងព្រោះបទល្មើសចោឆក់ ប្លន់ ជាច្រើនកើតចេញពីល្បែងសុីសងទាំងនេះឯង៕

មតិ