តវ៉ាសុំសិទ្ធមកវិញ!!ក្រោយត្រូវគេព្យួរអាជ្ញាប័ណ្ណវិជ្ជបណ្ឌិត​ព្រោះតែបង្ហោះរូបសិចស៊ី

0
962

បរទេស៖ តារាបង្ហាញម៉ូតនិងជាវេជ្ជបណ្ឌិតម្នាក់ជនជាតិមីយ៉ាន់ម៉ា​ គឺកញ្ញាណាង វេសាន ត្រូវបានគេដកស្រង់សំដីគាត់និយាយថា នាងកំពុងធ្វើពាក្យបណ្តឹងតវ៉ាប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាពេទ្យសហភាពមីយ៉ាន់ម៉ាដែលបានសម្រេចព្យួរអាជ្ញាបណ្ណការងាររបស់នាង​ ដោយសារតែនាងបានបង្ហោះរូបភាពសិចស៊ីនៅលើហ្វេសប៊ុកដោយបង្ហាញឈុតប៊ីគីនីយ៉ាងស្រស់ស្អាតនោះ។នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង កញ្ញាណាង វេសានអាយុ២៨ឆ្នាំបាននិយាយការពារការ ស្លៀកពាក់នោះថាសម្លៀកបំពាក់នោះវារៀងតឹងរឹបបន្តិច ស្តើងបន្តិច ជាសម្លៀកបំពាក់មុជទឹកហើយខ្លះ ទៀតក៏ជាសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជនភូមាផងដែរ។
នាងវេសានធ្លាប់បម្រើការងារជាវេជ្ជបណ្ឌិតរយៈពេល៤ឆ្នាំ ប៉ុន្តែនាងបានសុំផ្អាកការងារ២ឆ្នាំហើយដើម្បី មកប្រកបមុខរបរបង្ហាញម៉ូតវិញ។ការស្លៀកពាក់សិចស៊ីនេះត្រូវបានក្រុមប្រឹក្សាពេទ្យសម្រេចព្យួរអាជ្ញាបណ័្ណរបស់នាងចោលតែម្តង។
ក្រុមប្រឹក្សានេះបានបញ្ជាក់ថា​ នាងវេសានមិនបានស្លៀកពាក់ប្រពៃណីប្រជាជនភូមាទេ ខុសពីការសន្យារបស់នាងដែលបានធ្វើឡើងកាលពីខែមករាឆ្នាំ២០១៩ហើយនៅតែផ្គើនស្លៀកពាក់សិចស៊ីដដែល៕

មតិ