ទិវាកីឡាលើកទី២(Sport Festival2)រៀបចំឡើងដោយហាង Decathlonមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្លឹបកីឡានិងសហពន្ធ័ផ្សេង

0
454

រាជធានីភ្នំពេញ៖ Decathlon ជាឈ្មោះហាងលក់សម្ភារៈកីឡាគ្រប់ប្រភេទនិងដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដី ផ្សារទំនើប អ៊ីអន២ សែនសុខ ។ ហើយនៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ហាងលក់សម្ភារៈ Decathlon នេះបានរៀបចំទិវាកីឡាលើកទី២ (Sport Festival) នៅផ្សារអ៊ីអន២សែនសុខ ដោយអនុញ្ញាតឱ្យមហាជនចូលរួមលេងយ៉ាងកុះករ ។លោក ជេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon បានថ្លែងថានៅក្នុងប្រទេសកម្ពុជាយើងចង់ជួយអភិវឌ្ឍសហគមន៍កីឡាតាមរយៈការជួយលើកទឹកចិត្តប្រជាជនខ្មែរឲ្យសាកល្បងកីឡាថ្មី និងដើម្បីយល់ពីអត្ថប្រយោជន៍ខ្ពស់ចំពោះការលេងកីឡាដើម្បីសុខភាព។ នេះជាហេតុផលដែលយើងសហការគ្នានៅថ្ងៃនេះជាមួយដៃគូចំនួន ១៦ (រួមមានក្លឹបកីឡា និងសហព័ន្ធកីឡា) និងជួយអ្នកប្រើប្រាស់របស់យើងស្វែងរក និងបានសាកល្បងកីឡាថ្មីៗជាមួយនឹងផលិតផល Decathlon ។

អ្នកគ្រប់គ្រងរូបនេះបានបន្តទៀតថា “ខ្ញុំសូមអរគុណដល់ដៃគូទាំងអស់របស់យើងដែលបានចូលរួមចំណែកក្នុងការជួយឲ្យព្រឹត្តិការណ៍នេះអាចធ្វើឡើងទៅបាននៅថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់ អ៊ីអនម៉ល ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍នេះផងដែរ”។ “ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ជាពិសេសគណៈកម្មាធិការរៀបចំកម្មវិធី សម្រាប់ការខិតខំរបស់ពួកគេដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានភាពរីករាយក្នុងការចូលរួមព្រឹត្តិការណ៏កីឡា Decathlon Sports Festival លើកទី២នេះ”។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Decathlon Sports Festival លើកទី២នេះ មានមហាជនចូលរួមជាច្រើនហើយជាពិសេសនោះ មានក្មេងនិងយុវវ័យដែលស្រលាញ់កីឡាបានចូលរួមលេងកីឡាជាច្រើនប្រភេទយ៉ាងសប្បាយ។ លើកនេះ Decathlon Sports Festival  បានដាក់កីឡា១៦ប្រភេទមានដូចជា ជិះកង់, ការបោះតង់, យូហ្គា, វាយតេនីស, រាំហ្សមបា, ការ៉ាតេដូ, កីឡាវាយសី, ប្រដាល់សេរី, តៃក្វាន់ដូ, កីឡាបាល់បោះ, វាយប៉េងប៉ុង, រាំបាំបាឡេ, កីឡាបាល់ទាត់, កីឡាប្រដាល់, និងកីឡាហែលទឹក។

Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយកំពុងប្រតិបត្តិការនៅក្នុង ៥០ ប្រទេសទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ គោលបំណងរបស់ Decathlon គឺដើម្បីផ្ដល់ជូននូវសម្ភារកីឡាដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ដោយបានចាប់ផ្ដើមធ្វើការផលិតសម្ភារកីឡានៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១៨ បានចាប់ផ្ដើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ។

Decathlon រចនា បង្កើត និង ផលិត ហើយលក់ផលិតផលស្តង់ដាដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យដែលអាចទទួលយកបាន ដែលមានកីឡាជាង ៥០ សម្រាប់អ្នកចាប់ផ្តើមដំបូង កីឡាករដែលមានបទពិសោធន៍ ឬអ្នកជំនាញ៕

មតិ