កម្មវិធីសហគ្រិនវ័យក្មេងកម្ពុជា ២១០៩ បានរកឃើញបេក្ខភាពចំនួន ១២នាក់សំរាប់វគ្គបន្ទាប់

0
956

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាមេគង្គ (JCI-Mekong) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំធ្វើនូវកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» ក្នុងការស្វែងរកនូវបេក្ខភាពសហគ្រិនឆ្នើម ដើម្បីបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានរយៈពេលមួយថ្ងៃពេញ នៅឯសណ្ឋាគារហ៊ីម៉ាវារី។សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សហគ្រិនទាំង១២រូបរួមមាន៖

១ លោក នួន រិទ្ឋី, Khmer Foundation Appraisal Co.,Ltd

២ លោក ហេង ហុកឆាយ, Prima OCS Co., Ltd

៣ អ្នកស្រី ប៊ុន ចាន់និមល, Sastra Media Co., Ltd

៤ កញ្ញា ឃុន ពិសី, Career Finder

៥ លោកស្រី ណុប ចិន្តា, WLG Electronic Co., Ltd

៦ លោក ឆន គីមពិជេដ្ឋ, Mekong Valley Co., Ltd

៧ លោក សួន ប៊ុនថង, Light Bridge School Co., Ltd

៨ លោក ឡុង សុភ័ក្រ, Sopheaklong Supplier Co., Ltd

៩ កញ្ញា ណាម ចំណាម, Melvin Dentist Care

១០ លោកស្រី ញឹម សុរីដា, De Lotusia Enterprise

១១ លោក ប៊ុន ផាក, Camazoon Co., Ltd

១២ អ្នកស្រី ប៉ុង លីមសាន, First Womantech Asia Co., Ltd

សហគ្រិន១២រូប បានជាប់ជ័យលាភី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ ពីបានធ្វើបទបង្ហាញ នឹងមានឱកាសឈាន ទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រដើមខែកក្កដាខាងមុខនេះ។

កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការ អំពីការរីកចម្រើន នៃ សហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕

មតិ