សម្ពោធក្រុមហ៊ុនអចលនទ្រព្យ អ៊ីណារីតា សាខា សំរោងអណ្តែត មានសុទ្ធតែអ្នកជំនួញនិងតារាល្បីៗចូលរួម

0
432

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន  អ៊ីណារីតា បានបើកសម្ពោធសាខាទី២ សំរោងអណ្តែត ជាផ្លូវការហើយ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន គ្រប់ខេត្ត ក្រុង និង សិល្បៈករ សិល្បៈការនី ជាច្រើនរូប ។បើតាមការបញ្ជាក់របស់លោកអគ្គនាយក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អោយដឹងថា ‘’សាខាទី២ សំរោងអណ្តែត គឺជាសាខាថ្មីមួយទៀតរបស់ក្រុមហ៊ុន អ៊ីណារីតា ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលចំពោះអតិថិជនទាំងអស់គ្នា ដែលរង់ចាំទទួលយកសេវាកម្មពីក្រុមហ៊ុនយើង យ៉ាងច្រើន ដែលកន្លងមកអតិថិជនមួយចំនួនមានការលំបាកក្នុងការរង់ចាំផ្សេងៗ ។ នេះជាការផ្តល់ជូននូវភាពងាយស្រួលបន្ថែមមួយកំរិតទៀត ចំពោះអតិថិជនរបស់យើង ដែលសំដែងអោយឃើញថា ក្រុមហ៊ុន អ៊ីណារីតា គឺបានគិតគូ និងយកចិត្តទុក្ខដាក់ចំពោះអតិថិជនខ្លួន” ។ លោកក៏បានបន្ថែមថា សាខាជាច្រើនទៀតរបស់ក្រុមហ៊ុន អ៊ីណារីតា នឹងមានវត្តមាន កាន់តែគៀក កាន់តែជិត អតិថិជន របស់យើង ដោយយើងនឹងពង្រីក និង ពង្រឹងវិសាលភាពរបស់យើង អោយបានគ្រប់ ២៥ ខេត្តក្រុង ក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ ។

ដោយឡែក លោក រឹម ភក្តី ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន RITA អចលនៈទ្រព្យ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ENARITA Development Co., Ltd. ហើយក៏ជាតំណាង លោកអគ្គនាយក ក្នុងការកាត់ខ្សែបូ ក្នុងឪកាសនោះ ក៏បញ្ជាក់ផងដែរថា រាល់អតិថិជនទាំងអស់ គឺអាចមកទទួលសេវាកម្មពីក្រុមហ៊ុនរបស់យើងគ្រប់សាខា និងរាល់ម៉ោងធ្វើការ អតិថិជនដែលមាន អសយដ្ឋាននៅជិត សាខា ទីមួយ អាចមកទទួលសេវា នៅសាខាទីមួយ ហើយអតិថិជនដែលមានអសយដ្ឋាននៅជិតសាខាទី២ សំរោងអណ្តែត អាចមកទទួលសេវានៅសាខាទី២ និយាយរួម ក្រុមហ៊ុន ព្យាយាមធ្វើយ៉ាងណា ឆ្លើយតប និងសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួល ចំពោះ អតិថិជន ។

នៅក្នុងឳកាសនោះដែរ យើងក៏សង្កេតឃើញថា ក៏មានការចូលរួមយ៉ាងច្រើន ពីសិល្បៈករ សិល្បៈការនី ជាច្រើនដូចជា កញ្ញា កែវ នីសា លោក សាហារ៉ា តារាចំរៀង លោក ឃុន វុត្ថា កញ្ញា សុវត្តិឌី ធារិកា លោក សៅ ឧត្តម លោក BIG លោក ងួន សុបិន្ត Dj KAKA លោក ម៉ាដូណា លោក ស៊ឹម សុរាមភូមិ ព្រមទាំងមានការចាក់ភ្លេងពីDj ល្បី គឺ Dj Puy ផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបមិន ឯ.ក គឺជាក្រុមហ៊ុនវិនិយោគទៅលើវិស័យអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មាន សេវាកម្ម ជាច្រើនដូចជា ផលិតទឹកបរិសុទ្ធ ផលិតផល និងសំភារះកីឡា ហាងកាហ្វេរីតានៅខេត្តសៀមរាប និងភ្នំពេញ ព្រមទាំងសេវាកម្មផ្សេងៗ ជាច្រើនទៀត៕

មតិ