Update របួសមនុស្ស២នាក់ ករណីឆ្លងចរន្តអគ្គីសនី ចេញពីធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រាលដាលហាងpizza

0
674

 

ភ្នំពេញ៖ ស្រ្តីម្នាក់និងក្មេងប្រុសម្នាក់ រងបួសសន្លប់បាត់ស្មារតី ក្នុងករណីឆ្លងចរន្តអគ្គីសនីចេញពីធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រាលដាលហាងpizza បន្តឆេះ បង្គោលភ្លើងបន្ថែមទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០ នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ហាង Domino Pizza ទល់មុខផ្សារ ធីខេ នៅតាមបណ្ដោយផ្លូវលេខ ២៨៩កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងចេញពីធនាគា អេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រួចរាលដាលដល់ហាងpizza និងបន្តឆេះបង្គោលភ្លើងបន្ថែមទៀត។

នៅក្នុងប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ភ្លាមៗ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់រលត់វិញភ្លាមៗ។តែក្នុងហេតុការនេះផងដែរ បង្កអោយមានមនុស្សរងរបួសពីនាក់ម្ដាយនិងកូន ដែលម្ដាយគឺជាសន្តិសុខប្រចាំនៅធនាគា ជាប់នៅក្នុងបន្ទប់ប្រចាំការ ត្រូវបានកម្លាំងនគរបាលជំនាញជួយសង្គ្រោះបានភ្លាមរួចបញ្ជូនតាមរយៈម៉ូតូទៅមន្ទីរពេទ្យតែម្ដង។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន១៨គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្រុមហ៊ុន OCICចំនួន៥គ្រឿង និងក្រុមហ៊ុនCambodia ១គ្រឿង ប្រើប្រាស់បាញ់ពន្លត់អស់រថយន្ត ៨គ្រឿង។ហើយក្រុមហ៊ុននិងហាងខូចខាតតែគ្រឿងតុបតែងខាងក្រៅនិងម៉ាស៉ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះ មិនបង្កអោយខូចខាតដល់ខាងក្នុងធនាគានិងហាងឡើយ៕

មតិ