(មានវីដេអូ) សូមមេត្តាជួយស៊ែរផងបងប្អូន!!! សូមបងប្រុសដែលរើសបានកាបូបយកមកប្រគល់អោយម្ចាស់គេវិញ

0
1047

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗមានគណនីហ្វេសប៊ុកឈ្មោះ Socheat Mey បានបង្ហោះរូបភាព មានទាំងវីដេអូ កាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាព បងប្រុសបើករ៉ឺម៉កមួយគ្រឿងបានរើសកាបូបគាត់ដែលបានជ្រុះ នៅក្បែរផ្លូវលូទឹកស្អុយ ហើយថែមទាំងប្រកាសជូនរង្វាន់ទៀតផង ។ខាងក្រោមនេះជាសំនេរដើមទាំងស្រុងដែលម្ចាស់គណនីហ្វេសប៊ុកគាត់បានសរសេរ “កាលពីវេលាម៉ោង​ ១០​:១១នាទី​ព្រឹកនេះ​ ត្រង់ចំណុចផ្លូវ៣១០​ កែងលូទឹកស្អុយ​ មុខហាងលក់ទូរសព្ទ​ បង​ប្រុស​ Vannarith Tan

ប្អូនថ្លៃខ្ញុំបានជ្រុះបាត់កាបូបលុយ១​ ដែរមានលុយបន្តិចបន្តួច​ នឹង​ ឯកសារ​ មានដូចជា​ កាតគ្រីឡាន១​ នឹង​កាតធនាគារ​ មួយចំនួន​ ដោយសង្ឃ័យថាអ្នកបើករម៉កដឹកអីវ៉ាន់រើសបាន​ ដូចដែរបានមើលក្នុងកាមេរ៉ា​សុវត្ថភាព​ ។ បើសិនជាបងប្អូន​បានឃើញ​ ភិនភាគកាតគ្រីដូចលេខរថយន្ត​ Camry ភ្នំពេញ​ 2T 5892​ រឺ​ អ្នកបើករម៉ក​ គិតថាមិនសំខាន់​ នឹង​ យកមកជូនពួកយើងខ្ញុំវិញ​ យើងខ្ញុំនឹងផ្តល់ជូនថវិកាបន្ថែមលើ ។

បញ្ជាក់​ :​ នេះជាការថ្វីប្រហែសរបស់ប្អូនខ្ញុំ​ យើងខ្ញុំចង់បានតែឯកសារប៉ុណ្ណោះ​ លុយនឹងការបូប​ យើងខ្ញុំមិនត្រូវការមកវិញទេ​ នឹង​ បន្ថែមលុយបន្តិចបន្តួចទៀត​ 50$ សម្រាប់ជាការថ្លែងអំណរគុណ​ 🙏
នឹងសូមថ្លែងអំណរគុណ🙏បងប្រុស​ តាន់​ វណ្ណារិទ្ធ​ ម្ចាស់ហាងលក់ទូរសព្ទ​គ្រប់សេរី ផ្លូវ​ ៣១០​ ដែលបានផ្តល់ការអនុញ្ញាតបេីកកាមេរ៉ាសុវត្ថភាព​ ដល់ប្អូនថ្លៃខ្ញុំ 🙏
លេខទូរសព្ទទំនាក់ទំនង​របស់ប្អូនខ្ញុំ​ :​ 087595777​ ( ម្ចាស់កាបូប​ )
ដោយក្តីគោរពពីខ្ញុំ​ ចំពោះបងប្អូន​ សូមមេត្តាជួយចែករំលែក​ តរៗគ្នាផង​ 🙏🙏🙏”

មតិ