ផ្ទុះឆេះរថយន្តនៅក្រសួងមហាផ្ទៃបង្កការភ្ញាក់ផ្អើលទាំងព្រឹក

0
772

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ ក្នុងបរិវេនក្រសួងមហាផ្ទៃមានករណីផ្ទុះឆេះរថយន្តមួយគ្រឿងបង្កការភ្ញាក់ផ្អើលខណះរថយន្តកំពុងចតស្ងាម។
តាមការអោយដឹងពីអ្នកនៅជិតបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងខាងលើត្រូវម្ចាស់បើកមកចតនៅក្នុងបរិវេនខាងលើហើយម្ចាស់ចេញទៅធ្វើការបាត់។ បន្ទាប់មកនៅសុខៗស្រាប់តែផ្ទុះឡើងចេញជាអណ្តាតភ្លើងយ៉ាងសន្ទោសន្ទៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសន្តិសុខនាំគ្នាទាញ់ទុយោមកបាញ់ទឹកទើបរលត់ទៅវិញ។ ក្នុងហេតុការណ៍នោះមិនបង្កអោយមនុស្សរងរបួសនោះទេ ចំណែករថយន្តរងការខូចខាតប្រហែល៧០%។ ការផ្ទុះរថយន្តនោះសង្ស័យឆ្លងចរន្តអគ្គីសនី។image image image

មតិ