ឃើញបង្គោលខ្សែរភ្លើងទ្រេតយកដៃទៅរុញអោយត្រង់ឆក់ស្លាប់មួយរំពេច

0
438

 

ភ្នំពេញ៖ បុរសម្នាក់ជាតៃកុងបើកអាបួលឈួសដីមិនប្រយ័ត្នយកដៃទៅរុញបង្គោលភ្លើងដែលទ្រេតប៉ះចំកន្លែងឆ្លងចរន្ដអគ្គីសនីឆក់ស្លាប់មួយរំពេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកម្រែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សំ ចម្រើន អាយុ២៥ ឆ្នាំមុខរបរ បើកអាបួល(ឈួសដី) មានទីលំនៅភូមិពោធិ៍រលំ សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

. . ប្រភពពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទទួលឈួសដីមួយកន្លែងដែលនៅចំណុចភូមិកើតហេតុខាងលើ ។ ដោយរថយន្ដបែនដឹកដីចាក់ដីប៉ះបង្គោលភ្លើងធ្វើអោយបង្គោលភ្លើងទ្រេត ជនរងគ្រោះក៏ចុះពីអាប៊ុល យកដៃទៅរុញបង្គោលភ្លើងស្រាប់តែឆក់ស្លាប់ភ្លាមៗមួយរំពេច តែក្រុមគ្រួសាររងគ្រោះមិនទាន់អស់ចិត្ដក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យបន្ដទៀត ប៉ុន្ដែទោះជាយ៉ាងណានោះជនរងគ្រោះបានស្លាប់ទៅហើយ ទើបក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ ។

បន្ទាប់ពីបញ្ជូនមកដល់ផ្ទះវិញនោះ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅដល់ផ្ទះរបស់ជនរងគ្រោះ ដើម្បីពិនិត្យលើសាកសពនិងទាក់ទងសមត្ថកិច្ចជំនាញកោលស្យវិច្ឆ័យចុះមកពិនិត្យហើយបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិ