បាត់រ៉ឺម៉កម៉ូតូកង់បីជាង១០ថ្ងៃរកឃើញនៅកន្លែងផ្ទះទិញអេត​ចាយតែនៅសល់តែរឺម៉ក

0
262

 

ភ្នំពេញ៖​ បុរសម្នាក់ត្រូវចោរលួចរ៉ឺម៉កម៉ូតូកងលបីបាត់ជាង១០ថ្ងៃពេលរកឃើញនៅកន្លែងផ្ទះទិញអេតចាយ​ នៅសល់តែកន្ទុយរឺម៉កក៏​បា​នទៅសមត្ថកិច្ចចុះមកយកកន្ទុយរឺម៉កវិញ​ និង​បាននាំខ្លួន​អ្នកទិញទៅសាកសួរនៅប៉ុស្តិ​នគរបាលស្ទឹងមានជ័យ២​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា០៩និង១៥នាទី​ព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩​នៅចំណុចផ្ទះទិញអេតចាយ​ តាមបណ្ដោយផ្លូវបេតុង​ ២BT​ តាមមាត់ប្រឡាយទឹកស្អុយ​សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​​ ។

ជនរងគ្រោះជាម្ចាស់រ៉ឺម៉កមានឈ្មោះ​ ប្រាក់​ យ៉ា​ ភេទប្រុសអាយុ៤៩ឆ្នាំមុខរប​ រត់រឺម៉កម៉ូតូកង់បី​ ស្នាក​នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។

បើតាមសម្ដីបុរសរងគ្រោះបានអោយដឹងថា​ កាលពី​យប់រំលងអាធ្រាតឈានចូលថ្ងៃ២២ខែមិនាឆ្នាំ២០១៩​ វេលា​ម៉ោង​ជាង១២គាត់បានដាក់រ៉ឺម៉កកង់បីដែលមានស្លាកលេខ​ព្រៃវែង1A-3722នៅមុខផ្ទះរួចចូលដេក​ លុះដល់ម៉ោងប្រហែល៣​ទាបភ្លឺពេលដែលកូនគាតមកពីរត់(កង់បី​ ឥណ្ឌា)​វិញទើបដឹង​ថាបាត់រ៉ឺម៉កម៉ូតូ​ រួចព្រឹកឡើងគាត់ទៅដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ២​ ។ ក្រោយមកបានបង្ហោះតាម​
ហ្វេស​ប៊ុក​និងបានដើររករហូត លុះព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២​០​១៩នេះ​ទើបប្រទះឃើញ​ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច​ អោយមកយករឺម៉កនិងបាននាំខ្លួនអ្នកទិញទៅសាកសួរ​នៅប៉ុស្តិនគរបាល​ ។

បច្ចប្បន្ន​ បុរសអ្នកទិញរ៉ឺម៉ត្រូវបានសមត្ថកិច្ចយកមកសាកសួរ​និងឃាត់ខ្លួនបណ្ដោះ​អាសន្ននៅប៉ុស្តិនគរបាលស្ទឹងមានជ័យ​២ ពីរបទទទួលផលចោរកម្ម។ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ចបន្តស្រាវជ្រាវតាម​ចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

មតិ