ដឹងច្បាស់ហើយ បូលេនកោះពេជ្រ មានថៅកែជាជនជាតិចិនអោយមេការខ្មែររត់ការជាមួយអាជ្ញាធរបានយ៉ាងស្អាត

0
517

. . ភ្នំពេញ៖ ប្រភពមួយបានបង្ហើបប្រាប់ថាទីតាំងបើកល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីដែលមានស្លាកយីហោ បូលេនកោះពេជ្រ ហើយក្រោយមកលុបពាក្យ បូលេន ចោលនៅតែពាក្យ កោះពេជ្រ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលកំសាន្ដ កោះពេជ្រនោះគឺមានម្ចាស់ជាជនជាតិចិននិងមានមេការជាខ្មែររត់ការបានយ៉ាងស្អាតជាមួយអាធរមូលដ្ឋានរហូតដល់ថ្នាក់លើជាថ្នូនិងការមិនចុះបង្ក្រាប។
. ដូចដែលក្រុមការការងារធ្លាប់បានបញ្ជាក់រួចមកហើយថាទីតាំងនេះ កន្លងមកត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារអោយកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបព្រមទាំងដកហូតទូរហ្គេមបាញ់ត្រីជាច្រើនទូរផងដែរ។
. មជ្ឈដ្ឋានមួយចំនួនកំពុងតែមានការងឿងឆ្ងល់ថាហេតុអ្វីបានជាជនជាតិចិនមានអំណាចខ្លាំងម្លេះ ហ៊ានមកបើកល្បែងសុីសងខុសច្បាស់នៅស្រុកខ្មែរ តែមិនមានសមត្ថកិច្ចបង្ក្រាប តែបើបង្ក្រាបមិនបានប៉ុន្មានផងបើកលេងវិញបានយ៉ាងរលូន ឬមួយដូចពាក្យគេថា វៃទឹកបង្អើលត្រីអោយចូលទ្រូ៕

មតិ