ទៀតហើយ. រថយន្តធន់ធំដាច់ហ្វ្រាំងបុកចូលផ្ទះប្រជាពលរដ្ឋខូចខាតអស់ពីរល្វែង

0
221

ភ្នំពេញៈហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយខណះរថយន្ត​ប្រភេទ​យីឌុប​ដឹក​ទំនិញ​មួយគ្រឿង​ បានបើក​ក្នុង​ល្បឿនលឿន​ ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​ បួងចង្កូតមិនទាន់ក៏ជ្រុលបុកចូល​ផ្ទះ​ កាត់​សក់​ និងហាងលក់​ ទូរសព្ទ័​ដៃ​ បណ្តាលអោយ​ រងការខូចខាត​ សំភារៈមួយ​ចំនួន​ធំ​ តែ​មិន​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ដល់មនុស្ស​នោះទេ​ ។
​ ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​ ១២និង១៥នាទី​ រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​ ២៧​ ខែ​កុម្ភះ​ ឆ្នាំ​២០១៩​ ចំនុច​ស្តុប​ផ្សារ​ថ្នល់បត់​ ផ្លូវ​បេតុង​ព្រៃស​ កែងនិង​ផ្លូវ​២១៧​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។
​ តាម​ប្រភពព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ប្រភេទ​យីឌុប​ ដឹក​ទំនិញ​ ពណ៌​ស​ មួយគ្រឿង​ ពាក់ស្លាកលេខ​ តាកែវ​ 3A 1959 បាន​ធ្វើដំណើរតាម​ផ្លូវ​ បេតុ​ង​ ព្រៃស​ ក្នុងទិសដៅ​ ពី​លិចទៅកេីត​ ក្នុងល្បឿន​លឿន​ ខណះមកដល់​ បាន​បួង​ចង្កូត​ ឡើង​ទៅ​ផ្លូវ​២១៧​ ស្រាប់តែរថយន្តដាច់​ ហ្វ្រាំង​ទើប​បណ្ដាល​អោយ​ រថយន្ត​ជ្រុល​បុក​ចូល​ផ្ទះ​កាត់​សក់​ ធ្លាយ​ទៅចូល​ផ្ទះ​លក់​ទូរសព្ទ័​មួយកន្លែង​ បណ្តាល​អោយ​ រងការខូចខាត​ សំភារៈនិង​ របស់​ រប​ អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ តែ​សំណាង​ល្អក្នុងហេតុការណ៍នេះ​ មិន​បណ្តាល​អោយ​មាន​គ្រោះ​ ថ្នាក់​ដល់មនុស្ស​ ដែល​ដេក​នៅ​ខាង​ក្នុង​ផ្ទះ​ ។
​ ហើយ​ភ្លាមៗនោះដែរ​ គេបានឃើញ​ មនុស្ស​ប្រុស​ស្រីបាន​ចេញ​ពី​ក្នុង​រថយន្ត​ បង្ករ​មកក្រៅ​ ហើយ​នាំ​រត់គេចខ្លួន​បាត់​អស់​ ។
​ ក្នុង​ហេតុការណ៍នេះដែរ​ បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ ជំនាញ់​ចរាចរណ៍​ ខណ្ឌ​ដង្កោ​ បានចុះ​ទៅកន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​មើល​ ការ​ខូចខាត​ ព្រមទាំង​ទំនាក់ទំនង​ ហៅ​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង​ អោយ​មក​ធ្វើ​វាស់វែងយកទៅ​ រថយន្ត​បង្ករទៅ​រក្សារទុកនៅ​ការរិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានីភ្នំពេញ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​ តាមច្បាប់៕

មតិ