(Video Inside) ចម្លែកមែន! ធ្លាប់តែឃើញគេចិញ្ចឹមឆ្មារឺឆ្កែ តែបុរសម្នាក់នេះបែរជាចិញ្ចឹមសត្វក្អែបទៅវិញ

0
882

ប្រទេសតៃវ៉ាន់៖  សត្វក្អែបមួយក្បាលដែលមានប្រវែង ៤៣,១៨ ស.ម ត្រូវបាននិស្សិតជីវសាស្រ្តតៃវ៉ាន់ម្នាក់ទិញមកចិញ្ចឹមតាំងពីឆ្នាំ២០១៤ម្លេះ ។ មិនត្រឹមមានទំហំធំទេ សត្វក្អែបញីមួយក្បាលនេះក៏ចេះស្គាល់ និងវារពេញខ្លួនប្រាណម្ចាស់វាដែរ។និស្សិតតៃវ៉ានរូបនេះមានឈ្មោះ Neil Cheng Le មានអាយុ ២៦ឆ្នាំ មិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចូលទៅប៉ះសត្វក្អែបចិញ្ចឹមរបស់ខ្លួនទេ ព្រោះវាជាសត្វដែលមានពិស និងគ្រោះថ្នាក់បំផុត។ គាត់បានឲ្យដឹងថា “វាពិតជាគ្រោះថ្នាក់ និង អាចបង្កឲ្យមានហានិភ័យខ្ពស់ដល់អាយុជីវិតខ្លាំងមែនទែន បើអ្នកចាប់កាន់សត្វដែលផ្ទុកជាតិពិស។ លុះត្រាតែអ្នកធ្លាប់មានបទពិសោធន៍ចាប់កាន់សត្វទាំងអស់នេះពីមុនមក” ។

ជាទូទៅអាវុធសំខាន់របស់សត្វក្អែបគឺជាចង្កូមខាងមុខរបស់វា។ នៅពេលនរណាម្នាក់ត្រូវវាទិច ពួកគេនឹងទទួលរងការឈឺចាប់យ៉ាងខ្លាំង។ ហើយអាការៈដែលអាចកើតឡើងពេលវាទិចរួចមានដូចជា ចេញកន្ទួលពងបែកត្រង់កន្លែងទិច ក្អួតចង្អោរ និងគ្រុនក្តៅប្រហែលជា ៤៨ម៉ោងទើបអាចធូរស្រាលឡើងវិញ៕

មតិ