តារាជាច្រើននាក់បានចូលរួមក្នុងខួបកំណើតម្ចាស់ចម្រៀងOriginal song រូបសង្ហាលោកស៊ីប៊ី ណាតូ

0
395

រាជធានីភ្នំពេញ ៖ តារាចម្រៀង Original song លោក ស៊ីប៊ី ណាតូ បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៨ឆ្នាំ ដោយមានការចូលរួម ពីមិត្តភ័ក្តិ និងអ្នករួមអាជីពជាង១០០នាក់ និងបានបញ្ចេញនូវបទចម្រៀងថ្មី មានចំណងជើងថា “ពេលដែលគ្មានគេ” គឺជាបទតែងនិពន្ធថ្មី មិនចំលងពីគេ យ៉ាងពិរោះរណ្តំថែមទៀតផង។ លោក ស៊ីប៊ី ណាតូ បានអោយដឹងថា ក្នុងថ្ងៃខួបកំណើតនេះដែរ ខ្ញុំបានយកចម្រៀង ដែលទើបតែធ្វើថ្មី មានចំណងជើងថា “ពេលដែលគ្មានគេ” គឺត ពីបទចម្រៀងមុន “បាត់បង់មនុស្សក្បងត់គ្មានអ្វីត្រូវស្តាយ” ដោយក្នុងអត្ថន័យចម្រៀងនេះ និយាយរៀបរាប់ ពីមនុស្សក្បត់ ហើយពេលដែលគ្មានមនុស្សក្បត់នោះ គឺយើងរឹងមាំ និងមិនត្រូវការមនុស្សនោះទៀតទេ។តារាចម្រៀង Original song រូបនេះបន្តថា បច្ចុប្បន្នលោកផលិតបទចម្រៀង ដែលមិនចម្លងពីគេបានចំនួន ៥បទមកហើយ ហើយក្នុងចំណោម បទចម្រៀងទាំងនេះ បទដែលផ្ទុះ មានអ្នកគាំទ្រច្រើនជាងគេ គឺបទ “បាត់បង់មនុស្សក្បងត់គ្មានអ្វីត្រូវស្តាយ” ដែលទទួលបានជោគជ័យបំផុត។

ស៊ីប៊ី ណាតូ បន្ថែមថា ដោយសារតែការស្រលាញ់ និងមិនចង់ចម្លងបទចម្រៀងពីប្រទេសជិតខាង និងមានបទចម្រៀងខ្លួនឯង ទើបធ្វើអោយ ណាតូ សម្រេចសរសេរបទចម្រៀងខ្លួនឯង នេះឡើង។

សូបញ្ជាក់ផងដែរថា ចម្រៀងរបស់ ស៊ីប៊ី ណាតូ ទាំង៥បទ មាន បទ “ហៅអូនអោយវិលវិញ” បទ “អ្វីបងធ្វើមិនស្មើចិត្តដែលស្រលាញ់” បទ “បាត់បង់មនុស្សក្បងត់គ្មានអ្វីត្រូវស្តាយ” បទ “ពេលដែលគ្មានគេ” ចំណែកមួយបទទៀត គឺជាបទចម្រៀង Cover ពីបទសម័យដើម គឺបទ “ឧត្តរមានជ័យ”៕

មតិ