រាជធានីភ្នំពេញ ៖ លោកស្រី អៀង ម៉ីលី ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងហាងកែសម្ផស្ស VENUS បានបរិច្ចាគថវិការបន្តិចបន្តួច រួមទាំងគ្រឿងឧបភោគបរិភោគ ជូនលោកតាម្នាក់ដែលមានជីវិភាពក្រក្សត់ ហើយប្រកបរបរធាក់ស៊ីក្លូ បានលុយតិចតួចដើម្បីចិញ្ចឹមជីវិត ។
លោកតា អ៊ុ ថន មានអាយុ៨១ឆ្នាំ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង រស់នៅតែពីរនាក់យាយតា រកបានមួយថ្ងៃ រស់មួយថ្ងៃ ត្រូវបាន អ្នកគ្រប់គ្រង មជ្ឈមណ្ឌលថែរក្សាសម្រស់ VENUS លោកស្រី អៀង ម៉ីលី មើលឃើញតាមរយៈហ្វេសបុក ក៏ប្រកាសស្វែងរក និងបានជួបលោកតា នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានប្រគល់នូវថវិកា និងអំណោយមួយចំនួន ដើម្បីជួយរំលែកការលំបាកបានមួយគ្រាផងដែរ។
ក្នុងនោះដែរលោក ជា ថើយ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានចូលរួមផ្តល់ជាថវិកា មួយចំនួន រួមជាមួយសប្បុរសជនជាច្រើនទៀតផងដែរ។
លោកស្រី អៀង ម៉ីលី អ្នកគ្រប់គ្រង មជ្ឈមណ្ឌលថែរក្សាសម្រស់ VENUS បានអោយយដឹងថា ដោយមើលឃើញពីការលំបាករបស់លោកតា ដែលមានអាយុរហូតដល់ទៅ៨១ឆ្នាំ ហើយនោះ ក៏នៅតែមកធាក់ស៊ីក្លូ ដើម្បីចីញ្ចឹមជីវិត ដោយមិនទៅដើរសុំទានគេនោះទេ។ ចំពោះសម្ភារៈ និងថវិកា មួយចំនួននេះ គឺមិនច្រើនោះទេ និងមិនអាចជួយលោកតា បានយូរនោះទេ គ្រាន់តែអាចជួយបានមួយគ្រាតែប៉ុណ្ណោះ៕