ជនសង្ស័យចំនួន៨នាក់ជាមុខសញ្ញាឆក់ត្រូវបានបញ្ជូនទៅតុលាការ

0
574

ភ្នំពេញ៖​ ជនសង្ស័យចំនួន៨នាក់ដែលជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្មក្នុងរាជធានីត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃសុក្រ​ ១៤រោចខែមិកសិរ​ ឆ្នាំច​សំរឹទ្ធ​ស័ក​ពស​២៥៦២​ ត្រូវនិងថ្ងៃទី៤ខែមករា​ឆ្នាំ២០១៩​ ក្រោយពីកម្លាំងបង្ក្រាបបានជាបន្តបន្ទាប់ថ្មីៗនេះ។
​ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យ
ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទី៥ឈ្មោះសំម៉ាប់​ ភេទប្រុសអាយុ២១​ ឆ្នាំ​ មុខរបរកម្មសំណង់​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី​ មានស្រុកកំណេីតនៅខេត្តកណ្តាល​ ទី៦ឈ្មោះ​ អានមេសា​ ភេទប្រុសអាយុ២០ឆ្នាំ​ ស្នាក់នៅភូមិចាក់ជ្រូក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ទី៧ឈ្មោះគិមណាវុន​ ភេទប្រុសអាយុ៣៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិត្រពាំងពោធិ​ ទី៨ឈ្មោះ កែវសុខវណ្ណះ​ ហៅប៉ាវ​ ភេទប្រុសអាយុ១៩ឆ្នាំ​ ភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​។
​ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យខាងលេីតែងតែប្រព្រឹត្តបទល្មេីសស្ទេីគ្រប់កន្លែងហេីយត្រូវបានសមត្ថកិច្តតាមបង្ក្រាបបានជាបន្តបន្ទាប់។
​ លុះព្រឹកថ្ងៃទី៤នេះទេីបកម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមផ្លូវច្បាប់៕

មតិ