រថយន្តដឹកអេតចាយដឹកលើសចំណុះក្រឡាប់ព្រោះផ្លូវទ្រុឌទ្រោមពេក

0
402

ភ្នំពេញ​៖​ រថយន្តកូរ៉េ២តោនកន្លះមួយគ្រឿងដឹកអេតចាយពេញរថយន្តហើយបានក្រឡាប់ផ្ងាជើងចាក់ចោលពេញផ្លូវសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក
ក្រោយ​វត្តតាភេម​ ភូមិខ្វាវ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
​ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉េ​ ម៉ាកហុីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3A 7519 ដឹកអេតចាយពេញរថយន្ត​ ធ្វើដំណើរតាមបណ្តោយផ្លូវលំ​ ក្នុងទិសដៅពីជើងទៅត្រូងដោយសារតែផ្លូវមានស្ថានភាពទ្រុឌទ្រោមពេកជង្ហុកធំៗច្រើនធ្វើអោយរថយន្តផ្អៀងមួយចំហៀងក្រឡាបផ្ងាជើងចាក់អេតចាយចោលពេញផ្លូវតែសំណាងមិនមានមនុស្សរងរបួស។
​ ក្រោយកើតហេតុដោយសារតែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិអ្នកជិតខាងទើបប្រគល់រថយន្តអោយម្ចាស់ទៅជួសជុលវិញ។
​ គួបញ្ជាក់ថា​ ផ្លូវខាងលើមានស្ថានភាពទ្រុឌទ្រោមយ៉ាងខ្លាំងជាយូមកហើយតែអាជ្ញាធរនៅមិនទាន់មានវិធានការនៅឡើងទេ៕

មតិ