តើមានអ្វីប្លែក!!ក្នុងកម្មវិធីគំរប់ខួប១០០ឆ្នាំរបស់នាឡិកាដៃ MIDOនៅផ្សារទំនើបអ៊ីអន២សែនសុខ

0
675

រាជធានីភ្នំពេញ៖ ក្រុមហ៊ុននាឡិកាដៃស្វីស បានប្រារព្ធខួបគំរប់១០០ឆ្នាំ​ របស់នាឡិកាដៃម៉ាកល្បី MIDO កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៤.៣០ នាទីរសៀល នៅជាន់ផ្ទាល់ដីក្នុងផ្សារ ទំនើបអ៊ីអន២សែនសុខ ។ កម្មវិធីនោះដែរក៏មានការចូលរួមពីក្រុមតារាបង្ហាញម៉ូត ជាតិ និងអន្តរជាតិល្បីៗ ក្រុមរាំង ព្រមទាំងតំណាងចែកចាយក្នុងប្រទេសកម្ពុជាជាច្រើនកុះករ ហើយថែមទាំងមានការចាប់រង្វាន់វត្ថុអនុស្សាវរីយ៍ និងញាំអាហារប៊ូហ្វេរទៀតផង។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ MIDO បានមានអាយុកាលគ្រប់១០០ឆ្នាំហើយ ហើយម៉ាក MIDO នេះដែរក៏នៅតែមានឈ្មោះបោះសំលេងទូទាំងពិភពលោកផងដែរ ។ ខាងក្រោមនេះជាប្រវិត្តរបស់ នាឡីកាដៃ MIDO :

លោក Georges Schaeren បានបង្កើតMIDO ឡើងនៅថ្ងៃទី ១១ ខែវិច្ចិការ ឆ្នាំ ១៩១៨ ក្នុងថ្ងៃតែមួយនៃទិវារសន្តិភាពជាតិ ។ ចាប់តាំងពីថ្ងៃបង្កើតមក MIDO បានបន្តសម្លឹងឆ្ពោះទៅ អនាគត់ ជាមួយនឹងភាពជឿជាក់ ដែលជាគំនិតផ្ដួចផ្ដើមដ៏មហិមារបស់អ្នកផលិត ។ នៅឆ្នាំ ២០១៨ ស្លាកសញ្ញានេះ នឹងប្រារព្ធខួប១០០ឆ្នាំ របស់ខ្លួន​ដោយដើរតាមគន្លងរបស់លោក Georges Schaeren ។ នៅក្នុងឆ្នាំថ្មីនៃគម្រប់ខួបនេះ នឹងមានការបង្ហាញនាឡិកាគម្រប់ខួបថ្មី មួយទៀត ដើម្បីរំលឹកដល់តម្លៃដ៏ខ្ពង់ខ្ពស់ នៃផ្នែកមួយនៃខ្សែរស្រឡាយMIDO គម្រប់ខួប ១០០ឆ្នាំ : ការរចនាម៉ូតគ្មានទីបញ្ចប់ វត្ថុធាតុដើមគុណភាពខ្ពស់ និងរួមបញ្ចូលនូវបច្ចេកវិទ្យា​។

ថ្ងៃនេះ MIDO គឺមានកំណើតពីទីក្រុង LE LOCLE ដែលនៅចំកណ្ដាលភ្នំ JURA ប្រទេសស្វីស ។ ឈ្មោះរបស់ MIDO គឺមកពីភាសាអេស្បាញ “ YO MIDO” មានន័យថា “ខ្ញុំវាស់ពេលវេលា” ។

ចាប់តាំងពីកំណើតដំបូងរបស់វា MIDO បានរក្សារបាននូវទាំង កិត្តិស័ព្ទ សោភ័ណ្ឌភាព និងមុខងារសំបូរបែប ។ ស្លាកសញ្ញានេះ បានធ្វើឲ្យវាមានឈ្មោះល្បីរន្ទឺតាមរយ:ម៉ូតតំណាង ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ ។ ផ្ទៃម៉ោងលាតពេញកញ្ចក់នាឡិកា  បច្ចេកវិទ្យាខ្ពស់  ម៉ាស៊ីនស្វ័យប្រវត្តិ  រួមជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ ធ្វើឲ្យMIDO ក្លាយជាម៉ូតដ៏ពេញ និយម​ដែលប្លែកពីគេ និងមានតែមួយគត់ ។ បន្ថែមពីនេះទៀត ដោយសារតែភាពប្រណីត និងការរចនាដែលមិនដូចនឹងនាឡិកាដទៃ បានធ្វើឲ្យ MIDO ក្លាយជានាឡិកាដែលមានល្អ ឥតគណនា ។ លើសពីភាពស្រស់ស្អាត និងប្រណីត នាឡិកា MIDO ក៏បង្ហាញពីភាពថ្លៃថ្នូរ តាមរយ:ភាពជាប់ ធនរបស់វាផងដែរ ។

អស់រយ:កាលមួយសតវត្សមកនេះ MIDO បានជាប់ក្នុងស្ដង់ដារសាកល ក្នុងវិស័យផលិត នាឡិកាអូតូម៉ាទិចរបស់ SWISS ។​ នាឡិកា MIDO ត្រូវបានចែកចាយដល់តំណាងលក់ ប្រមាណ២៧០០ កន្លែង និង៧០ប្រទេស ។ ស្លាកសញ្ញានេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិកាស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក ។

មតិ