ក្លិបវិសាខា សូមស្វាគមន៍សមាជិកថ្មី ២រូប គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង

0
265

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា មានសេចក្ដីសោមនស្សរីករាយ និងសូមជម្រាបជូនដំណឹងល្អដល់បងប្អូនអ្នកគាំទ្រថា ពេលនេះក្លិបបានចុះកិច្ចសន្យាជាមួយសមាជិកថ្មី ២រូបទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី នាឆ្នាំ២០១៩ខាងមុខ គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និងកីឡាករ ឆេង ម៉េង បន្ទាប់ពីត្រូវបានផ្ទេរពីក្លិបណាហ្គាវើលជាផ្លូវការរួចមក ។

សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង នឹងត្រូវចូលរួមហ្វឹកហាត់ និងការប្រកួតផ្សេងៗ របស់ក្លិបវិសាខា ចាប់ពីពេលនេះតទៅ ពិសេសជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមវិសាខា ប៉ះក្រុម U18 Fukushima របស់ជប៉ុន ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនស្អែកនេះ ម៉ាត់ណូរ៉ូទីន នឹងធ្វើការបង្ហាញខ្លួនលើកដំបូង លើកលែងតែ ឆេង ម៉េង ដោយសារជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា គេមិនទាន់ចូលរួមការប្រកួតនេះបានឡើយ ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និងកីឡាករ នៃក្លិបបាល់ទាត់វិសាខា សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់កីឡាករចំណូលថ្មីទាំងពីរ និងជឿជាក់យ៉ាងមុតមាំថា សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកជួយក្រុម ក្នុងការប្រកួតពានរង្វានផ្សេងៗ នារដូវកាលថ្មី ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup នាឆ្នាំ២០១៩ ខាងមុខតែម្ដង ៕

មតិ