ឆក់បានហើយរត់មិនរួចពីនគរបាលខណ្ឌដូនពេញ

0
371

ភ្នំពេញ៖​ ជនសង្ស័យមានជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបាននគបាលខណ្ឌដូនពេញសហាការសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញនិងកំលាំងការិយាល័យចរាចរណ៍ផ្លូវគោកឃាត់ភ្លាមៗខណះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្ដូកកម្ពុជាវៀតណាម ផ្លូវសុធារសភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
​ ជនសង្ស័យឈ្មោះ លី ជីមី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២២អឺ៤ផ្លវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
​ ជនរងគ្រោះឈ្មោះ DUS SART ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិបារាំងមុខរបរទេសចរណ៍ ស្នាក់នៅណាហ្គា សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។សំភារះបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន8ពណ៌ខ្មៅ(ត្រូវជនសង្ស័យជាបក្ខពួកយកជិះគេចខ្លួន)។
សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យមានបក្ខពួកចំនួន០៤នាក់ជិះម៉ូតូចំនួន០៤គ្រឿង(ម្នាក់០១គ្រឿង)ដោយពេលនោះជនសង្ស័យម្នាក់ដែលជិះម៉ូតូម៉ាកNEX ពណ៌ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបារាំងម្នាក់ភេទប្រុស អាយុ៣៣ឆ្នាំដែលកំពុងជិះម៉ូតូកង់បី(ម៉ូតូកង់បីឥណ្តា)បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកំលាំងល្បាតរបស់ខណ្ឌដូនពេញ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍ចតុមុខ រួមទាំងសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញនិងកំលាំងការិយាល័យចរាចរណ៍ផ្លូវគោកដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលអោយជនសង្ស័យ០១នាក់ ភ័យក៏ជិះម៉ូតូគេចខ្លួនហើយបានដួលម៉ូតូ នៅចំណុចវង្វង់មូលវិមានឯករាជ្យ ផ្លូវសុរាម្រឹត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកកំលាំងយើងបានអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះលី ជីមី ភេទប្រុសអាយុ២៩ឆ្នាំដែលជាអ្នកជិះម៉ូតូបិទគូទយកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីជៀសវៀងកំហឹងប្រជាពលរដ្ឋ ចំណែកបក្ខពួកចំនួន០៣នាក់ទៀតជិះម៉ូតូគេចខ្លួនដោយយកទូរស័ព្ទដៃ ដែលឆក់បានទៅជាមួយ។

.វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាកNEXពណ៌ស.ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GP 8394។
.
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្នរងចាំចាត់ការបន្ត៕

មតិ