សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់

0
254

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ធ្វើការឃាត់ខ្លួនក្រោយពេលឆែករកឃើញថ្នាំញៀននៅជាប់ក្នុងខ្លួនកាលពីវេលាម៉ោង១៥ និង ៣០ នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវវេងស្រេង មុខផ្សារឯករាជ្យ៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ដន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ។ និងទី២ឈ្មោះ សួន រ័ត្ន ភេទប្រុសអាយុ២៩ ឆ្នាំមុខរបរ ច្រៀង មានទីលំនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ។

សមត្ថកិច្ចបានបន្ដទៀតថានៅវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃ០២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតនៅក្នុងមូលដ្ឋាននិងដាក់គោលដៅត្រួតពិនិត្យនៅចំណុចមុខផ្សារឯករាជ្យ៣ តាមបណ្ដោយផ្លូវវេងស្រេង ក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់1E-3921 ពេលឃើញសមត្ថកិច្ចស្ទឹងមានជ័យ៣មានការភ័យធ្វើឲ្យសមត្ថកិច្ចសង្ស័យក៏ហៅឆែកឆេនៅក្នុងខ្លួនប្រទះឃើញថ្នាំញៀនមួយកញ្ចប់ ទើបសមត្ថកិច្ចធ្វើការឃារ់ខ្លួនតែម្ដង ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូមួយគ្រឿង
-ទូរសព្ទដៃ២គ្រឿង
-ថ្នាំញៀន១កញ្ចប់

បច្ចប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

មតិ