ធនាគារឯកទេស «វីង» ចាប់ដៃគួរសហការជាមួយក្រុមហ៊ុន «CMS» ដើម្បីផ្តល់ភាពងាយស្រួល លើសេវាទូទាត់ប្រាក់ ក្នុងការវិនិយោគវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា

0
594

ភ្នំពេញ៖ ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែកដើម្បីធ្វើមានងាយស្រួល ក្នុងការឲ្យទទួលសេវាហិរញ្ញវត្ថុ សម្រាប់អតិថិជនប៉ុណ្ណោះទេ ជាក់ស្តែងវាក៏ចូលរួមចំណែកជួយដល់ការរីកចម្រើននៃវិស័យអចលន ទ្រព្យនៅកម្ពុជាផងដែរ តាមរយៈការបង្កើតប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់ អ្នកប្រើប្រាស់ជាធំ ។

នេះជាប្រសាសន៍លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បញ្ជាក់ក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងធនាគារឯកទេសវីង និងក្រុមហ៊ុន ស៊ី អ៊ឹម អេស នៅសណ្ឋាគារ Palace Gate ទល់មុខព្រះបរមរាជវំាង នាថ្ងៃទី២២ ខែសីហា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា ។ លោកបន្តថា យើងមានបំណងផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនរបស់ ស៊ី អ៊ឹម អេស ក្នុងការបង់ថ្លៃជួល ក៏ដូចជាសេវាកម្មដែលពាក់ព័ន្ធ ផ្សេងទៀតតាមប្រព័ន្ធឌីជីថល ដែលជាបច្ចេកវិទ្យាទូទាត់ប្រាក់តាមអនឡាញផ្តល់ជូន ដោយ វីង ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ តាមរយៈទូរស័ព្ទប្រភេទស្មាតហ្វូន ឬទូរស័ព្ទ ធម្មតាបានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ពួកគេ ឬនៅគ្រប់ទីកន្លែង ។

លោក ចូវ៉ានី អេនតូនីញ៉ូ នាយកគ្រប់គ្រងភ្នាក់ងារស៊ី អ៊ឹម អេស បានថ្លែងថា ក្រុមហ៊ុនតែង តែស្វែងរកវិធីសាស្រ្តដែលល្អប្រសើរជាងមុន ដើម្បីឲ្យប្រាកដថា អតិថិជនរបស់យើងពេញ ចិត្តនឹងសេវាកម្មរបស់យើង ចាប់ពីពេលដែលពួកគេមកទទួលសេវាកម្ម ណែនាំទាក់ទង នឹងការវិនិយោគអចលនទ្រព្យ រហូតដល់ពេលដែលពួកគាត់សម្រេចចិត្តក្លាយជាម្ចាស់ អចលនទ្រព្យនោះ ។ លោកបន្ថែមថា ទាំងនេះ ក៏ជាផ្នែកមួយនៃជំហានដំបូងរបស់ក្រុម ហ៊ុនយើង ក្នុងការរួមបញ្ចូលគ្នានូវសេវាកម្មអចលនទ្រព្យ និងបច្ចេកវិទ្យា ហើយយើង សង្ឃឹមថា ការនាំមកជូនថ្មីនេះ នឹងក្លាយជាឲកាសនៃការច្នៃប្រឌិតថ្មីៗ ក្នុងវិស័យសេវាកម្ម អចលនទ្រព្យ ដែលស្រដៀងទៅនឹងសេវាកម្មនៅក្រៅប្រទេសផងដែរ ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត លីផាន់ណា នាយកប្រតិបត្តិភ្នាក់ងារ ស៊ី អ៊ឹម អេស មានប្រសាសន៍ថា គោលដៅមួយដ៏សំខាន់របស់យើងនៅឆ្នាំនេះ គឺការកែលម្អឥតឈប់ ឈរ នៅក្នុងដំណើរការលើកកម្ពស់ការផ្តល់ជូនសេវាកម្មអតិថិជនរបស់យើង ។ យើង បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ហើយបាន វិភាគពីដំណើរការរបស់វា ។ យើងបានរកឃើញថា មធ្យោបាយដ៏ល្អបំផុត ដើម្បីបង្កើន សមត្ថភាពសេវាកម្មរបស់យើង គឺតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដែលនេះរួម បញ្ចូលទាំងការចាប់ដៃគូសហការជាមួយធនាគារឯកទេសវីងផងដែរ ។

សូមបញ្ជាក់ថា ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនដែលមានទំនុកចិត្តលើសេវាកម្ម ឥតខ្ចោះ ដែលផ្តល់ជូនដោយភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀតបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈសេវាធនាគារចល័ត ដែលផ្តល់ជូនដោយវីង ។ ទន្ទឹមគ្នានេះ អ្នកជំនាញ និង វិនិយោគិននៅក្នុងវិស័យអចលនទ្រព្យបានព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើន យ៉ាងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ ២០១៨ ដោយគេប៉ាន់ប្រមាណថា យ៉ាង ហោចណាស់មានខុនដូចំនួន១៣.០០០បន្ថែមទៀតនឹងមានវត្តមាន ក្នុងទីផ្សារនៅឆ្នាំនេះ ខណៈដែលតម្រូវការជួលការិយាល័យនៅតែជាតម្រូវការ ជាពិសេសអគារថ្នាក់ B និងថ្នាក់ C ដែលជាអាគារដែលមានតម្រូវការខ្ពស់នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍនេះ ៕

មតិ