ឧកញ៉ាវ័យក្មេងប៉ះជាមួយតារាចម្រៀងល្បីបង្កើតមុខជំនួញតំលៃខ្ទង់លានដុល្លា

0
585

រាជធានីភ្នំពេញ ៖ ពិធីចុះកិច្ចសហប្រតិបត្តិការរវាងលោកឧកញ៉ាជំនួយវ័យក្មេង ឡេង​ ណាវ៉ាត់ត្រា​ ជាមួយនឹងតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ លើគំរោងដីឡូតិ៍របស់លោកឧញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសនូវដំណឹងសម្រាប់លើកទឹកចិត្តអតិថិជនដែលទិញដីឡូតិ៍មួយឡូតិ៍ៗ ថែមម៉ូតូមួយគ្រឿងក្នុងរដូវកាលបើកថ្មី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រាប់ថា​ មូលហេតុដែល​លោកសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការ​ ជាមួយនិងតារាចម្រៀង ព្រាប សុវត្ថិ គឺដោយសារតែលោក ព្រាប សុវត្ថិ មានកេរ្តិ៍ឈ្មោះល្បីជាយូមកហើយ ម្យ៉ាងវិញទៀតនៅតែរក្សារកេរ្តិ៍ឈ្មោះរហូតដល់សព្វថ្ងៃនេះ។ ជាពិសេសលោក ព្រាប សុវត្ថិ ជាអ្នកចម្រៀងដ៏ល្បីមួយរូបនៅក្នុងព្រះជាណាចក្រកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការថ្ងៃនេះលោកសង្ឃឹមនឹងទទួលបានជោគជ័យយូអង្វែង។

ពិធីចុះកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកនេះ លោក​ ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីល្បាញ​ ប្រមាណជាពីរទស្សវត្សន៍មកនេះបានលើកឡើងថា ចំពោះថ្ងៃនេះលោក​សប្បាយចិត្ត​ ក្នុងការធ្វើកិច្ចសហការជាមួយ​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកឧកញ៉ាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ រហូតបានក្លាយជាឧកញ៉ាវ័យក្មេងម្នាក់។

លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា លោកគឺជាសិស្សប្អូនហើយដែលបានចូលរួមជាមួយនិង​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ហើយគន្លឹះដែលធ្វើឲ្យលោកចាប់ផ្ដើមអាជីវកម្មជាមួយនិង​ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកជាមនុស្ស​ ដែលទទួលបានជោគជ័យទាំងវ័យក្មេងផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងការលក់ដីឡូ​ ដែលប្រើដើមទុនវិនិយោគចំនួន៥លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីចំនួន១៣ហិចតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅខុនដូ ជាន់ទី១ក្បែរផ្សារព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សម្រាប់គំរោងអភិវឌ្ឍន៍ដីឡូត៌ របស់បុរីឡេង  ណាវ៉ាត្រា មានប្រូម៉ូសិន ពិសេស ទិញដី1ឡូត៌តម្លៃចាប់ពី 3950$ ឡើងទៅនឹងទទួលបានម៉ូតូ Honda Dream 2010 ចំនួន1គ្រឿង ។ លេខទូរស័ព្ទទំនាក់ទំនង : 010 321 222 / 088 4321 222/  070 321 222 / 012 321 222 ៕

មតិ