“ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា”​ មិនឲ្យតម្លៃសិល្បៈជើងចាស់

0
288

រាជធានីភ្នំពេញ៖​ តារាជើងចាស់ជាច្រើន​ ​ដែលបានចូលរួម​កម្មវិធី​ “ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា”​ កាលពីយប់មិញ​ បានបង្ហាញអារម្មណ៍អន់ចិត្ត​ និងចាត់ទុកថាកម្មវិធីនេះ​ មិនផ្តល់តម្លៃដល់អ្នកសិល្បៈចាស់ៗប៉ុន្មានទេ។​ ផ្ទុយទៅវិញបែរជាលើកតម្លៃសិល្បៈក្មេងៗ​ ដែលមិនសូវមានឈ្មោះក្នុងសិល្បៈ​ មើលរំលងតារាល្បីៗ​ និងតារាចាស់ៗ​ ដែល​មើលទៅមិនសូវមាន​ ក្រមសីលធម៌ប៉ុន្មានទេ។

បើតាមប្រភពពីអ្នកសិល្បៈ​ ដែលបានចូលរួម​ បាន​ប្រាប់ឲ្យដឹងថា​ មុនដំបូលត្រូវតម្រូវឲ្យអ្នកចូលរួមបង់ថ​វិកា១០០$​ ដើម្បីទទួលបានមេដៃពីកម្មវិធី​ ដោយសារតែចង់ចូលរួម​ មានតារាជើងចាស់ជាច្រើន​ បានចូលរួមនិងផ្តល់ថវិកា​ ១០០$​ ។​ ប៉ុន្តែលទ្ធផលកម្មវិធីទាំងមូល​ បែរជាមើលរំលង​ តារាសម្តែងចាស់ៗ​ មិនបានប្រកាសហៅអ្នកសិល្បៈចាស់ៗ​ មិនបានផ្តល់កិត្តិយស​ ធ្វើឲ្យអ្នកសិល្បៈចាស់ៗមិនមានតម្លៃទាល់តែសោះ។​ អ្វីដែលកាន់តែធ្វើឲ្យតារាភាគច្រើនអន់ចិត្តបន្ថែមទៀតនោះគឺ​ មិនបានអញ្ជើញតារាចាស់ៗ​ បង្ហាញមុខឬបំពាន់មេដៃជូនពួកគាត់ទេ​ ផ្ទុយទៅវិញ​ បែរជាឃើញតារាចាស់ៗមួយចំនួនទៅរើសរកមេដៃដោយខ្លួនឯង។

ប្រភពដដែល​ បានចោទជាសំណួរថា​ កម្មវិធីនេះ​ធ្វើក្នុងគោលបំណងអ្វី​ លើកមុខមាត់សិល្បៈ​ ឬក៏គ្រាន់តែចង់លើកមុខមាត់តួថ្មីៗដែលមិនទាន់មានឈ្មោះបោះសំឡេង។​ ហើយបើនិយាយពីសំលៀកបំពាក់អ្នកចូលរួមខ្លះវិញ​ បែរជាស្លៀកពាក់បុរាណមិនចំបុរាណ​ ធ្វើឲ្យខូចទម្រង់សំលៀកបំពាក់សិល្បៈ​បុរាណទៅវិញ។

ដោយឡែកអ្វីដែលគេចាប់អារម្មណ៍​ គឺសង្កេតឃើញថា​ កញ្ចប់ថវិកា​ ដែលបានពីកម្មវិធីច្រើនមិនក្រោមម៊ឺនដុល្លារនោះទេ​ ពោលមានអ្នកឧបត្ថម្ភច្រើន​ បើតាមការប្រកាសពីពិធីករ-ពិធីការិនី​ ។ប៉ុន្តែគេមិនទាន់ដឹងទេថាថវិកាសរុបម្ចាស់កម្មវិធីយកទៅធ្វើអ្វីបន្ត​?​ ដូច្នេះមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា៕

មតិ