ក្រុមសង្គ្រោះថៃកំពុងត្រៀមយកក្មេងៗកីឡាករទាំង១២នាក់ និងគ្រួបង្វឹកបាល់ ទាត់របស់ពួកគេម្នាក់ទៀតចេញពីរូងភ្នំថាំលួង

0
457

ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមសង្គ្រោះថៃ និងអន្តរជាតិបាន នឹងកំពុងតែព្យាយាមក្នុងការបំពាក់ប៉នសុខភាព ព្រមទាំងបង្រៀនពីជំនាញមុជទឹក បឋមដល់មនុស្សទាំង១៣នាក់ ដែលបានជាប់ខ្លួនក្នុងរូងភ្នំ ថាំលួង ឈានចូលដល់ ថ្ងៃទី១១ ។ 

បើតាមការអះអាងរបស់ក្រុមសង្គ្រោះនោះ ការយកពួកគេទាំង១៣នាក់ចេញពីរូងភ្នំ ជាផ្លូវការ គឺត្រូវការប្រើប្រាស់រយៈពេលច្រើនបន្ថែមទៀត ព្រោះការទៅដល់ទីនោះ គឺត្រូវមុជទឹក មុជភក់ និងតោងខ្សែជាប់ជានិច្ចទៀត ហើយតំណាក់កាលដែលត្រូវប្រាកដច្បាស់នោះ គឺសុខភាពរបស់មនុស្សទាំង១៣នាក់ តើអាចស៊ូទ្រាំនឹងការ សង្គ្រោះយកចេញពីរូងនេះបានឬទេ ?

សមាជិកក្រុមសង្រ្គោះចិន លោក វ៉ាង យីងជេ បានប្រាប់អ្នកយកព័ត៌មានថា ក្រុម ជួយសង្រ្គោះអន្តរជាតិបានព្រាងផែនការមួយ ដើម្បីនាំក្មេងទាំងនេះមុជទឹកចេញពី កន្លែងដែលពួកគេនៅសព្វថ្ងៃ ទៅកាន់កន្លែងមួយនៅក្នុងល្អាងដដែល តែមានសុវត្ថិ ភាពជាង ដោយសារការព្យាករណ៍អាកាសធាតុបង្ហាញថា ភ្លៀងនឹងធ្លាក់ជាបន្ត បន្ទាប់នៅតំបន់ព្រៃភ្នំជាប់ព្រំដែននេះ ។ លោកបន្តថា ក្រុមអ្នកជំនាញមុជទឹកបាន បញ្ជូនចូលអាហារ និងអំបិលរ៉ែទៅអោយក្មេងៗ ព្រមទាំងគ្រូបង្វឹករបស់គេ ដែលនៅ មិនទាន់ចេញពីល្អាងភ្នំរួច ។

បើយោងតាមផែនការសង្រ្គោះនោះ ក្រុមអ្នកមុជទឹកនឹងជួយក្មេងៗទាំងនេះ អោយ ទៅដល់កន្លែងមានសុវត្ថិភាមួយ ដែលគេបង្កើតជាមណ្ឌលសង្រ្គោះនៅក្នុងល្អាង នេះ ។ ដោយសារតែស្ថានការណ៍ស្មុគស្មាញក្នុងល្អាងលិចទឹក ក្មេងម្នាក់ៗនឹងត្រូវ នាំចេញដោយមានជំនួយពីអ្នកមុជទឹក និងក្នុងការនាំចេញម្តងៗត្រូវចំណាយពេល ២ម៉ោង ។ ខ្សែពួរត្រូវចងជាប់តាមជញ្ជាំងល្អាងតាមផ្លូវទៅកាន់មណ្ឌលសង្រ្គោះថ្មី និង ធុងខ្យល់អុកស៊ីសែនក៏ត្រូវដាក់បំរុងជាប់តាមផ្លូវផងដែរ ៕

មតិ