បុរសម្នាក់ល្មោភកាមបាប់រំលោភក្មេងស្រីបានសំរេច ចុងក្រោយ

0
334

កំពង់ធំ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់រហូតបានសម្រេចតែត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង២៣និង២០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨លុះម៉ោង០៥និង៣០នាទីថ្ងៃ២៨ខែឧសភា ឆ្នាំ២០១៨នៅផ្ទះសំណាក់តារាស៊ី ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ញ ស ន ភេទស្រី អាយុ១៦ឆ្នាំ កើតនៅខេត្តរតនគីរី បច្ចុប្បន្នស្នាក់នៅ រើសស្វាយចន្ទីភូមិ ត្រពាំងឬស្សីឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ សែម ឆៃ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ស្នាក់នៅរើសស្វាយចន្ទីនៅចំការជាមួយគ្នា។
មុនពេលកើតហេតុវេលាម៉ោង១៦,០០នាទីឪពុកជនរងគ្រោះពឹងជនសង្ស័យអោយឌុបទៅបើកលុយនៅផ្សារកំពង់ថ្ម ហើយពឹងជនសង្ស័យអោយទៅឌុបកូនស្រីឈ្មោះ ញ៉ ស្រីនាង ពីភូមិត្រពាំងឬស្សី មកដើម្បីឡើងឡានទៅខេត្តរតន:គីរីទាំង អស់គ្នា លុះពេលឌុបជនរងគ្រោះមកតាមផ្លូវជនសង្ស័យបានឌុបជនរងគ្រោះចូលព្រៃបំរុងចាប់រំលោភតែជនរ ងគ្រោះលោតពីលើម៉ូតូ ហើយជនសង្ស័យបានលួងលោមអោយឡើងជិះម៉ូតូរហូតដល់ផ្សារកំពង់ថ្មហើយឌុបជនរងគ្រោះចូលផ្ទះសំណាក់តារាស៊ី ដោយប្រាប់ថាឪពុកស្នាក់នៅទីនោះ ពេលចូលដេកក្នុងបន្ទប់(គ្រែ២) ពេលជនរងគ្រោះកំពុងដេកស្រាប់ជនសង្ស័យ យកខ្នើយខ្ទុបមុខជនរងគ្រោះហើយចាប់សម្រាតខោ គំរាមកុំអោយស្រែក ហើយជនរងគ្រោះមិនហ៊ានស្រែក ពេលនោះជនសង្ស័យចាប់ រំលោភបានសម្រេចទើបព្រឹកឡើងមកប្តឹងសមត្ថកិច្ច ។ហើយសមត្ថកិច្ចបានទៅអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។មូលហេតុ: ជនសង្ស័យស្រឡាញ់ជនរងគ្រោះ៕

មតិ