រោងភាពយន្តខ្នាតអន្តរជាតិ Major Cineplex by Smart សម្ពោធជាផ្លូវការផ្សារទំនើបសូរិយា ទទួលបានភាពទាក់ទាញ

0
372

ភ្នំពេញ៖ រោងកុនទំនើប Major Cineplex by smart បានបើកដំណើរការជាផ្លូវការនូវសាខាថ្មី ពីរកន្លែង។ ទីតាំងមួយកន្លែងស្ថិតនៅខេត្តសៀមរាប និងមួយកន្លែងទៀតនៅស្ថិត Soriya Center Point ដែលស្ថិតនៅក្នុងទីក្រុងធំនៃប្រទេសកម្ពុជាដែលបង្ហាញជារោងកុនលក្ខណៈស្ទង់ដាអន្តរជាតិ ។
លោក សៅសុខនី នាយកគ្រប់គ្រងទូទៅបានថ្លែងថា បន្ទាប់ពីដំណើរការយ៉ាងជោគជ័យនៅរោងភាពយន្តទីមួយស្ថិតក្នុងAEON Mall 1(ភ្នំពេញ) ដែលដំណើរកាចាប់តាំងពីខែកក្កដា ឆ្នាំ 2014មក។ Major Cineplex បានសម្រេចចិត្តធ្វើការពង្រីកជំនួញដោយបង្កើតសាខាបន្ថែម ក្នុងន័យបង្កើនភាពងាយដល់អតិថិជន និង ដើម្បីទាក់ទាញអតិថិជនថ្មីនៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា នៅសាខាខេត្តសៀមរាបបានបើកដំណើរការសាកល្បងចាប់តាំងពីថ្ងៃទី9 ខែវិច្ឋិកា ឆ្នាំ 2017 ហើយក៏មានការបើកសាខាថ្មីជាងគេបន្ទាប់ទៀតស្ថិតនៅ Sorya Center Point នៅក្នុងថ្ងៃទី25 ខែធ្នូ ឆ្នាំ 2017។ ចំពោះសាខាថ្មីនៅខេត្តសៀមរាបមាន Digital Screen ចំនួន បី ដែលអាចមានកន្លែងអង្គុយរហូតដល់ 457កន្លែង ដែលមានទីតាំងស្ថិតអាគារមួយតែឯងតាមបណ្តោយខាងស្តាំផ្លូវស៊ីវុធថាទល់មុខនឹងផ្សារ
ចាស់។ ចំណែកឯសាខានៅ Sorya Center Point វិញរោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ប្រាំមួយ ដែលអាចមានកន្លែងអង្គុយរហូតដល់ 820កន្លែង។ នៅសាខាមួយនេះ មានសាល VIP ដែលមានលក្ខណៈប្រណិត និងផាសុខភាពជាងគេនៅក្នុងរោងភាពយន្ត។ ចំពោះសាល VIP បានបំពាក់ជាមួយនឹងកៅអីមានភាពងាយស្រួលបន់បែន និងមានផ្តល់សេវាកម្មនៅនឺងកន្លែងអង្គុយតែម្តង ដែលមានលក្ខណៈពិសេសតម្រូវគ្រប់ជាតិសាសន៏។ ហើយនៅក្នុងប៉ុន្មានខែកន្លងមក មុននឹងធ្វើការបើកជាផ្លូវការរោងភាពយន្តទាំងពីរមានអ្នកចូលរួមច្រើន កើនឡើងជាលំដាប់។

នាយកគ្រប់គ្រងទូទៅរូបនេះបាននិយាយទៀតថា Major Cineplex បានក្លាយជារោងភាពយន្តលក្ខណៈស្តង់ដារមួយនៅកម្ពុជា និង ផ្តល់ការកំសាន្តរីករាយមួយដែលមានតម្លៃសមរម្យនៅសព្វថ្ងៃនេះ។ ចំពោះសាខាថ្មីទាំងពីរនេះមានសំបុត្រដាក់ក្នុងតម្លៃចាប់ពី US$2.5 ស្មើនឹង 10000 រៀលទៅ។ លើសពីនេះទៅទៀត មិនយូរប៉ុន្មាន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍មួយឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយបានក្លាយជាអ្នកឧបថម្ថរបស់រោងភាពយន្តយើងនោះបានផ្តល់អោយអ្នកចូលទស្សនាភាពយន្តអាចរីករាយជាមួយនឹងភាពយន្តដោយចំនាយត្រឹមតែ ១ដុល្លារសំរាប់ភាពយន្ត2D និង ២ដុល្លារសំរាប់ភាពយន្ត3D រៀងរាល់ថ្ងៃអង្គារ និង ថ្ងៃពុធ។ ដោយរោងភាពយន្ត Major Cineplex និង Smart Axita មានគោលដៅទីផ្សាររួមមួយ គឺទៅលើបណ្តុំយុវវ័យ។

សូមបញ្ជាក់ថា ម្យ៉ាងវិញទៀត ចំពោះតម្លៃដ៏សំបុត្រសមរម្យ និង ការប្រូម៉ូសិនពិសេសនេះអាចធ្វើទៅបានអាស្រ័យដោយ អ្នកឧបថម្ថធំ Smart Xiata ដែលជាអ្នកគ្រាំទ្រំធំជាងគេរបស់រោងភាពយន្តយើង។ ចំពោះរាល់អ្នកឧបថម្ថផ្សេងទៀតក៏ដើរតួរយ៉ាងសំខាន់ផងដែរក្នុងការចូលរួមផ្តល់អោយអ្នកទស្សនារបស់រោងភាពយន្ត។ អ្នកឧបថម្ថមានដូចជា Khmer Beverage, Coca Cola, True Money, CP, Honda, Dutch Mill, Western Union, Unilever, Redbull និង Lion ។ ការចូលរួមរបស់ពួកគាត់បានធ្វើអោយតម្លៃសំបុត្រស្ថិតនៅក្នុងតម្លៃទាប ជាមួយនឹងគុណភាពនៃសេវាកម្មខ្ពស់ដែលធ្វើអោយអតិថិជនទាំងអស់នឹងទទួលបាន។
ដូចនេះ Major Cineplex បានខិតខំយ៉ាងខ្លាំងក្នុងចែករំលែកក្តីសុបន្តិនៃការកំសាន្តល្អបំផុតរបស់ពិភពលោក ជាមួយនឹងបរិក្ខារល្អៗគ្រប់សព្វបែបយ៉ាងនៃការកំសាន្ត។ ដែលមានកន្លែងភ្ញៀវអង្គុយរង់ចាំ និងអង្គុយលេង បំពាក់ដោយកៅអីយ៉ាងប្រណិត ដែលមានភាពងាយស្រួលក្នុងការអង្គុយ។ នៅក្នុងសាលភាពយន្ត មានការរៀបចំតុបតែងដ៏ល្អស្អាតចុងក្រោយគេបំផុត ជាមួយនឹងបច្ចេកវិទ្យារោងភាពយន្ត ឌីជីថល ដូចជា 2D, 3D និង 4DX។ នៅក្នុងឆ្នាំ 2018 Major Cineplex by Smart នឹងធ្វើការបើកដំណើរការសាខាថ្មីមួយទៀតនៅ AEON Mall 2 ដែលជារោងភាពយន្តធំជាងគេនៅប្រទេសកម្ពុជា។ ជាលើកដំបូងហើយនឹងជាលើកទី1 នៃប្រភទរោងភាពយន្ត IMAX ដែលមានអេក្រង់ទំហំយ៉ាងធំជាមួយនឹងបច្ចេកវិទ្យាពន្លឺ និង ប្រព័ន្ធសំលេងខ្ពស់ នឹងមាននៅសាខាថ្មីមួយនេះ៕

មតិ