ចាប់បាន២នាក់ហើយយុវជនដែលវាយលោកបណ្ឌិត ស៊ុយ សារ៉េត

0
175

ភ្នំពេញ៖ យុវជនជនចំនួន២នាក់ដែលជាប់ពាក់ព័ន្ធនិងការវាយប្រហាប៉ុនប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នោះពេលនេះត្រូវបានសមត្ថកិច្ចបានចាប់ហើយនិងបន្តតាមចាប់មនុស្សជាបន្តបន្ទាប់ទៀត។

យុវជនទាំង២នាក់ទី១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឬស្សីកែវ​។
ទី២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ឋាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក​។
សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនលើយុវជនទាំងពីរនាក់នោះផងដែរ។
សមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធា​នីភ្នំពេញ​ ចាត់ការតាមនិតិវិធីច្បាប់​៕

មតិ