រន្ធត់ណាស់!រថយន្តបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់៣នាក់ម្នាក់ដាច់ជើងចេញពីគ្នា

0
245

ខេត្តសៀមរាប ៖បុរសម្នាក់រងរបួសដាច់ជើងម្ខាងចេញពីគ្នានិង២នាក់ទៀតរងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តបើកលឿនជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង ១១:១០ នាទីព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦ ចំណុច ចន្លោះបង្កោលគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

ជនរងគ្រោះ ជិះម៉ូតូមានគ្នាចំនួន ០៣ នាក់ទី១/ឈ្មោះ ង៉ិក សុថាត់ ភេទ ប្រុស អាយុ ២០ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (ដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង)។ទី២/ឈ្មោះ សោម សុជាតិ ភេទ ប្រុស អាយុ ២២ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (បាក់ភ្លៅខាងឆ្វេង)។ទី៣/ឈ្មោះ អែម សុផាត ភេទ ប្រុស អាយុ ២១ឆ្នាំ ទីលំនៅ ភូមិ អូរក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (បាក់ដៃលើកែងដៃខាងឆ្វេង)។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម C100 ពណ៍ក្រហម សេរីឆ្នាំ២០០០ គ្មានស្លាកលេខ។

ចំណែករថយន្តបង្ករមានគ្នា ០២នាក់ទី១/ឈ្មោះ ឯម ចាន់ថា ភេទ ប្រុស អាយុ ឆ្នាំកំណើត ១២.១១.១៩៦៦ (ម្ចាស់រថយន្ត) ទីលំនៅភូមិរូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ទី២/ឈ្មោះ ហេង ហៀង ភេទ ប្រុស ឆ្នាំកំណើត ២៦.០៧.១៩៨៩ (អ្នកបើកបររថយន្ត) ទីលំនៅភូមិ ស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល។ រថយន្តបង្កម៉ាក Lexus RX 330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6607 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នាខណះមកដល់ចំនុចកើតហេតុស្រាប់តែមាន រថយន្ត បើកបរបញ្ច្រាសទិសគ្នា ហើយបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងឆ្វេង បណ្តាលអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរដួលទៅនិងថ្នល់រងរបួសធ្ងន់ក្នុងនោះមានបុរសម្នាក់រងរបួសដាច់ជើងម្ខាងចេញពីគ្នាយ៉ាងរន្ធត់។

ភ្លាមៗនោះសមត្ថកិច្ចយើងបានជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប ចំណែករថយន្តបង្ក និងម៉ូតូខាងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុក៕

មតិ