នគរបាលខេត្តកណ្តាលបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាវាយប្លន់និងទទួលផលចោរកម្ម១២នាក់

0
453

ខេត្តកណ្តាល ៖ក្រុមជនសង្ស័យជាមុខសញ្ញាវាយប្លន់និងទទួលផលចោរកម្មចំនួន១២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៥ កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ។

ករណីនៅស្រុកកណ្តាលស្ទឹងលើកទី១ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកកណ្តាលស្ទឹងនិងព្រហ្មទណ្ឌខេត្តបានវៃបង្ក្រាបបានករណីលួច មានស្ថានទម្ងន់(ធាក់វាយប្លន់យកម៉ូតូ) លើកទី១ ដែលបានពីកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាបស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

ជនរគ្រោះឈ្មោះឈៀងប៉េងសៀនភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ កសិករ និង ឈ្មោះសឿន សម្ភស្ស ភេទស្រីអាយុ ២៥ឆ្នាំ មុខរបរកសិករ ។ អ្នកទាំង២ជាប្តីនិងប្រពន្ធ រស់នៅ ភូមិក្រាំងធ្មៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្ភារះបាត់បង់ ៖ ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៨ពាក់ស្លាកលេខកណ្តាល1Y-5246។

ករណីលើកទី២៖ កើតហេតុថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះអ៊ុំ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សម្ភារះបាត់បង់ ៖  ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡេត ពណ៌
ក្រហមលាយសស៊េរីឆ្នាំ ២០១៨គ្មានស្លាកលេខ(មានសំបុត្រ ពន្ធ)លេខតួ415216 ។

ករណីលើកទី៣៖ កើតហេតុថ្ងៃទី០៥  ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចលើកផ្លូវជាតិលេខ ២ ដីភូមិ ស្រុកធំឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះង៉ែត ម៉ូលីណា ហៅលីន ភេទប្រុសអាយុ ៥០ឆ្នាំរស់នៅភូមិស្ទឹងជ្រៅសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាលមុខរបរ នៅផ្ទះ។

សម្ភារះបាត់បង់៖ម៉ូតូ០១គ្រឿងម៉ាកស៊ូម័រពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ1GB-1570។

ករណីលើកទី៤៖ កើតហេតុនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០១៨ វេលាម៉ោង២៣:១០នាទីនៅចំណុចលើផ្លូវជាតិលេខ២ដីភូមិស្រុកធំឃុំជើងកើបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះវ៉ន សារ៉ា ភេទប្រុសអាយុ ៣២ឆ្នាំរស់ នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យក្រុងភ្នំពេញមុខរបរ ជាងផ្សារដែកសម្ភារះបាត់បង-ម៉ូតូ០១ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ស្លាក លេខឧត្តមានជ័យ 1C-6117 ។

ជនសង្ស័យ៦នាក់ហើយត្រូវបានឃាត់ខ្លួន ៖
១-ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំរស់នៅ ភូមិត្បូងក្ដីឃុំបារគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ។

២-ឈ្មោះអ៊ិត ច័ន្ទមន្នី ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិត្រស់ឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ។

៣-ឈ្មោះសៀក លីថុង ហៅម៉ៅភេទប្រុសអាយុ១៧ឆ្នាំមុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន)។
៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ពុំពិតប្រាកដ(ឃាត់ខ្លួន)។  អ្នកទាំង៣ រស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ ។
៦-ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរ ពុំពិតប្រាកដ
(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ស្លាកលេខម៉ូតូ៣ ភ្នំពេញ 1GS-2799)(ភ្នំពេញ 1GI-2551) (ឧ.មានជ័យ  1C-6117) ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿងពណ៌ទឹកប្រាក់ ។

ម៉ូតូចំនួន ០៤គ្រឿង ១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្ដាល 1Y-5246 និង២.ម៉ូតូម៉ាកស៊ុយសាគី ឡេត ពណ៌ស លាយក្រហមគ្មានផ្លាកលេខ លេខតួ៤១៥២១៦ លេខម៉ាសុីន៤១៥៣៥០ និង៣.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ផ្លាកលេខឧត្តមានជ័យ 1C-6117 និង៤.ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរឆ្នាំ២០១៦ឡើងតែមឆ្នាំ២០១៨។

មុនពេលកើតហេតុកម្លាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩:៣០នាទីទទួលព័ត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណី ធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពាន កំពង់កោដីខាងស្រុកបាទីខេត្តតាកែវហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាលស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លួនមនុស្សដែលជាជនសង្ស័យបានចំនួន០៥នាក់និងម៉ូតូ០២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន ក្នុងនេះ ជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើកន្លងមកនិងកន្លែងផ្សេងៗទៀត ករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ
តាមចាប់បក្ខពួក បានម្នាក់ទៀតនិងបានធ្វើការដកហូត ចាប់យក ម៉ូតូបានចំនួន០២គ្រឿងទៀត យកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង ។

ដោយអនុវត្តតាមនីតិវិធីពន្លាត កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរុករកបក្ខពួកនិងសម្បុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៥៨នាទី តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី  អបសាលាដំបូង ខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយ សមត្ថកិច្ច នគរបាលខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផកចោរកម្ម  និងកែច្នៃម៉ូតូចំនួន ០៥គោលដៅ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ។

វត្ថុតាងចាប់យរួមមាន៖ ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់ ។

ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ ស្លាកលេខឡាន០១

២. ទីតាំងផ្ទះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី)
ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម) ០១។
ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជំរៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។

៣. ទីតាំង ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា នឹងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
វត្ថុតាងចាប់យក រួមមាន៖
-ស្លាកលេខឡាន ០២ បន្ទះ លេខៈ ភ្នំពេញ 2F-9660
កាតគ្រីម៉ូតូ ចំនួន ០៧  សន្លឹក
-អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ០៤សន្លឹក
ដំណើការឆែកឆេរផ្ទះខាងលើនេះអវត្តមានមេភូមិ នឹងមេឃុំ (បានអញ្ជើញហើយតែមិនបានចូលរួមដែរ តែអវត្ដមាន)មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទីតាំងខាងលើនេះ ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។

៤. ទីតាំង ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី
វត្ថុតាងចាប់យក រួមមាន ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ភ្នំពេញ 1AD-4382)

៥. ទីតាំងផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យសមត្ថកិច្ចកាត់សោរទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ នាងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបើកទីតាំងនេះ គ្មានការបង្ខិតបង្ខំពីសមត្ថកិច្ច គឺស្មគ្រ័ចិត្ត ។
ចុះឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា ។

-ទីតាំងនេះមានម៉ូតូ ៤៥ គ្រឿង គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ។

វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូចំនួន ០៨ គ្រឿងទីតាំងនេះប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺគ្រប់គ្រង ៕

មតិ