ជនសង្សយ័មួយក្រុមទាញលំលាក់វៃប្លន់យកម៉ូតូបុរសម្នាក់គេចខ្លួនបាត់

0
154

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះមកជួមមិត្តភក្តិវង្វេងផ្លូវឈប់ចតម៉ូតូនៅលើចិញ្ចើមផ្លូវស្រាប់តែមាន
ជនសង្សយ័ពីនាក់បានធ្វើសកម្មភាពមកក្បែរហើយទាញទំលាក់ប្លន់យកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រមោល កាលពីវលាម៉ោង៨និង៤០នាទីយប់ថ្ងែទី១២ខែមិនាឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋានបុប្ផារាជនី តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ យ៉ុន ចាន់បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុរបររោងចក្រ ស្នាក់ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានឈ្លោះជាមួយឪពុកម្តាយមន្តិចមន្តួចហើយបានជិះមូតូចេញពីផ្ទះមួយគ្រឿងម៉ាកហុងដាឌ្រីមសង់០១៦ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FK-5853ទិសដៅពីកើតទៅលិចដើម្បីទៅជួបមិត្តភក្តិនៅម្តុំស្ទឹងមានជយ័ដោយរូបគាត់មិនស្គាល់ផ្លូវច្បាស់និងវង្វេងផងនោះក៍បានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវរងចាំមិត្តភក្តិមកយកនៅចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្សយ័ពីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបាន មកឈប់អែបពីក្រោយរូបគាត់ហើយបានធ្វើសកម្មភាពទាញទំលាក់រូបគាត់ពីលើម៉ូតូរួចស្រវ៉េស្រវ៉ាលើកម៉ូតូគាត់ជិះគេចខ្លួនបាត់ស្រមោលធ្វើឲ្យរូបគាត់ភយ័ស្លន់ស្លោបានស្រែកហៅប្រជាពលរដ្ឋជួយអន្តរាគមន៍ផង។

ក្រោយកើតហេតុឹមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែដើម្បីឲកយសមត្ថកិច្ចជួយស្វែងរកចាំខ្លួនជនសង្សយ័មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិ