រ៉ុស្ស៊ីបង្កើនការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម ជំនាន់ទី ៥ នៅចំពោះមុខភាពតានតឹងជាមួយអ៊ុយក្រែន

0
694

រ៉ុស្សី ៖ ក្រុមហ៊ុនផលិតអាវុធរ៉ុស្ស៊ីមានឈ្មោះថា អាល់មេស អេនតេ ខុនសឺន បានចាប់ ផ្តើមធ្វើការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមជំនាន់ទី ៥របស់ខ្លួន នៅចំពោះមុខភាពតានតឹងជាមួយអ៊ុយក្រែន ។ នេះបើយោងតាម ប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉ុស្ស៊ី TASS ។

អ្នកតំណាងរបស់ក្រុមហ៊ុន អាល់មេស អេនតេ ខុនសឺន បានអោយដឹងក្នុងវេទិការ អន្តរជាតិស្តីពីបច្ចេកវិទ្យាយោធាឆ្នំា២០១៦ថា ប្រព័ន្ធមីស៊ីលជំនាន់ថ្មីនេះ អភិវឌ្ឍន៍ ឡើងតាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាសមានតែមួយស្រទាប់គត់ ដោយមានការគំាទ្រពីបណ្ដាញប្រព័ន្ធគ្រប់ គ្រងផ្នែកកណ្ដាល ហើយប្រព័ន្ធមីស៊ីលថ្មីនេះ មានទម្ងន់ស្រាល តែវាអាចបង្កើន សមត្ថភាពបាញ់ចេញដល់ទៅ ១,៥ ដងឯណោះ ។

សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុនផលិតអាវុធរ៉ុស្ស៊ីខាលើនេះ បានធ្វើការសាកល្បង ប្រព័ន្ធមីស៊ីលជំនាន់ទី៤របស់ខ្លួនប្រកបដោយភាពជោគជ័យ ជាមួយនឹងសមត្ថ ភាពដ៏ខ្លាំងក្លារបស់វាកាលពីរដូវក្តៅកន្លងទៅ ៕screenshot-2016-09-10-20-58-03 screenshot-2016-09-10-20-58-08 screenshot-2016-09-10-20-58-14

មតិ